ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លង់ទឹកស្ទឹងសែនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ហែលទឹកឆ្លងស្ទឹងមិនរួច ក៏លង់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង០៣នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្ទឹងសែន ភូមិប្រម៉ាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អឿន លីហ៊ៅ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិ ព្រៃបឹង សង្កាត់កន្តោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាមនុស្សមិនពេញលក្ខណៈ)។

ក្រោយពីបានទទួលព័ត៌មានកម្លាំងជំនាញអធិការក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយ៉ូវ ជំនាញបច្ចេកទេសខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន ពិនិត្យសាកសពឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាលង់ទឹកស្លាប់ប្រាកដមែន។

មូលហេតុ ដោយសារហែលទឹកឆ្លងស្ទឹងទៅតាមបងប្អូនបង់សំណាញ់នៅត្រើយម្ខាង ដល់ពាក់កណ្តាលស្ទឹងសែន ក៏លង់ស្លាប់តែម្តង ។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖