ខេត្តកោះកុង៖ យ៉ាងតិចមនុស្ស៤នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ឡានក្រុមតន្រ្តីស្រីពៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកក្រឡាប់ ។
ប៉ូលិសខេត្តកោះកុងបានបញ្ជាក់ថា ហេតុការណ៍ក្រឡាប់ឡាននេះ កើតឡើងនៅចំណុចផ្លូវអន្ទង់អាំង អណ្តូងទឹក ស្រុកបុទុមសាគរ ថ្ងៃទី២៣ ខែធ្នូ ២០១៨ វេលាម៉ោង១២ បណ្តាលឲ្យស្លាប់ ចាន់ ណា ភេទស្រី អាយុ២១ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឈ្មោះ សា រឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឈ្មោះ ស្រីនាង ភេទស្រី អាយុ២៣ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឈ្មោះ សូយ ភេទប្រុស អាយុ១៨ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប៉ូលិសបន្តថា អ្នករងរបួសធ្ងន់ ឈ្មោះ ស ស្រីឌឿន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឈ្មោះ ហៃ ចំរើន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឈ្មោះ សេង ចន្នី ភេទស្រី អាយុ២៤ឆ្នាំរស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឈ្មោះ សាវ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
រីឯអ្នករងរបួសស្រាល ឈ្មោះ ស៊ី សេម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឈ្មោះ ម៉ែន ស៊ុយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឈ្មោះ ហា ស្រីពៅ ភេទស្រី អាយុ៣៦រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឈ្មោះ រស់ សាវីត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឈ្មោះ សំ សាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឈ្មោះ រចនា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឈ្មោះ សុីម សិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ពាក់ព័ន្ធករណីក្រឡាប់ឡានក្រុមន្ត្រីខាងលើនេះ ប៉ូលិសមិនទាន់បានបញ្ជាក់ពីមូលហេតុនោះទេ ៕