ព័ត៌មានទាន់ហេតុការណ៍៖

ផលិតកម្មមរតក សុំទោស ហ្វៃ សំអាង រឿងយកបទ ចិត្តខ្លែង ឲ្យប៊ុត សីហាច្រៀង

ចែករំលែក៖

ភ្នំពេញ៖ ផ្តើមពីការចូលចិត្តបទចម្រៀង «ចិត្តខ្លែង» ជាសំនៀងរបស់ សេន រ៉ានុត នោះ អតីតតារាចម្រៀងប្រចាំផលិតកម្ម មរតក លោក ប៊ុត សីហា បានយកមកច្រៀងជាថ្មី រហូត លោក ហ្វៃ សំអាង លេចចេញការប្រតិតកម្មរឿងគេយកបទរបស់លោកច្រៀងគ្មានការអនុញ្ញាត ។ ទោះជាយ៉ាងណាថ្មីៗនេះផលិតកម្ម មរតក បានចេញមុខសុំទោសព្រោះមិនបានស្វែងយក់ពីប្រភពអ្នកនិពន្ធទំនុកច្រៀង ខណៈដែលបទចម្រៀងនេះគឺជាបទចម្រៀងមរតកដើមក្តី ។

ថ្មីៗនេះលោក ហ្វៃ សំអាង ដែលគេស្គាល់ថាជាអ្នកនិពន្ធនិងដឹកនាំរឿង បានចេញសារប្រតិកម្ម និងតារាចម្រៀង ប៊ុត សីហា និងអ្នកគ្រប់គ្រងក្នុងផលិតកម្ម មរតកមេឌា ដែលបានយកបទចម្រៀងភ្លេងមរតកដើមចំណងជើងនិងទំនុកច្រៀងថ្មី ចិត្តក្លែង ដែលច្រៀងដោយលោក សេន រ៉ានុត ក្នុងផលិតកម្ម Nice Star យកមកច្រៀងជាថ្មី ។

លោក ហ្វៃ សំអាងថាមិនមានការអនុញ្ញាត និងជាការមិនស្គាល់ពីប្រភពអ្នកនិពន្ធច្បាស់លាស់ និងព្រមានប្តឹងផលិតកម្មនេះដែលបានយកមកច្រៀងគ្មានការអនុញ្ញាត ។ ទោះជាយ៉ាងណាការលើកឡើងរបស់អ្នកនិពន្ធរូបនេះត្រូវបានគេរិះគន់ខ្លាំង ។ រិះគន់ព្រោះតែនេះជាបទចម្រៀងមរតកដើមគឺបទច្រៀងដោយអ្នកស្រីប៉ែន រ៉ន ដែលត្រូវបានលោកហ្វៃ សំអាងយកមក កាឡៃឲ្យលោក សេន រ៉ានុតច្រៀងនោះទេ ដែលមិនជួយណែនាំក្មេងជំនាន់ក្រោយហើយបែជាគំរាមប្តឹងគេ ទៅវិញ ។

ទោះជាយ៉ាងណាលោក សុខលីម រក្សា ដែលជាអ្នកគ្រប់គ្រងទូទៅនៅផលិតកម្ម មរតកបានចេញសារសុំទោសមួយមានមចំណងជើងថា អត្ថបទចោរស្រែកឲ្យជួយចាប់ចោរនិងអត្ថបទសុំទោស ។

លោកបញ្ជាក់ថាមួយរយៈនេះលោករវល់ច្រើនហើយសូមទោសផងដែលយកបទរបស់រៀមច្បងមកដែលមិនបានសុំការអនុញ្ញាត្តនិងដាក់ឈ្មោះបង ហើយបើយកមករកលុយគឺហាក់ដូចមិនបានចំណូលអី ទេបងអើយ(ហ្វែ សំអាង) ឥឡូវលុបចោលតាមសំណូមពរបងហើយមិនមានក្នុងឆាណែលការងារខ្ញុំទេ ក្រុមនេះបង្កើតឡើងដើម្បីជួយឲ្យតារាៗបានល្បីល្បាញ និងគេស្គាល់បន្ថែមទៀត ។

លោកបញ្ជាក់ថា មរតកមេឌាមិនបានបង្កើតឡើងជាទ្រង់ទ្រាយរកចំណូលទេ ។ លោកថាបរទេសគេលួចយើងច្រើនណាស់បងជួយឲ្យមេធាវីបងជួយរឿងគេលួចសិល្បះរបស់ជាតិយើងផង ។ ខ្មែរគ្នាឯងលួចគ្នាឯងរឿងសិល្បៈត្រូវបានប្តឹងផ្តល់ប្រកាសតាមហ្វេបុកឲ្យមេធាវីចាត់ការមើលតែក្រុមមួយនេះជាផលិតកម្មដែលបង្កើតឡើងដើម្បីខាំគេខាំឯងចឹងតើជាផលិតកម្មអីដូចគេ? គ្រាន់តែជាមរតកមេឌៀដែលប្រមូលអ្នកសិល្បៈខ្លះមានសម្ថតភាពតែមិនមានកន្លែងបញ្ចេញឲ្យគេឃើញសោះ មកហៅគ្នាជាក្រុមដើម្បីជួយប្រូម៉ូតគ្នាតើ ។ លោកថាផលិតកម្មក្រណាស់មិនហានលេងជាមួយនិងអ្នកដឹកនាំល្បីល្បាយជើងចាស់ប្រចាំប្រទេសទេ ។

លោកបន្តថាលោកបានលុបចោលហើយដូចនេះបទក្រោយៗលោកមិនហានយកបទអ្នកនៅរស់មានជីវិតមកឲ្យក្រុមច្រៀងឡើងវិញទេ ។

លោកបញ្ជាក់ថាតាមពិតលោកថាដាក់ បទភ្លេងមរតកដើម ដែលច្រៀងដោយអ្នកស្រីប៉ែនរ៉ម ដែលជាប្អូនលោកយាយប៉ែនរ៉ន ។ តែយកមកសរសេរទំនុកថ្មីដោយលោកគិនកក្កដាច្រៀងដោយបងលោកសេន រ៉ានុតដែលនៅក្នុងផលិតកម្មរបស់បងប្រុសដ៏ល្បីល្បាយ ហ្វៃសំអាង.. ។

លោកបញ្ជាក់ថាខាងផលិតកម្មក្រណាស់ មិនមានខ្សែអ្នកធំដូចបងទេនិងគ្មានលុយទេចឹងចាំចូលកុកតែម្តងហើយមើលទៅ សិល្បៈស្រុកខ្មែរលួចគ្នាឯងជាប់កុកតែបើបរទេសលួចទៅម្នាក់ៗអ្នកខ្លះស្ងាត់ដូចចោរលួចសេះ ។

លោកចោទជាសំណួរថាតើសិល្បៈស្រុកនេះបក្សពួកឬសិល្បះស្រុកនេះចាំតែខាំអ្នកសិល្បៈដូចគ្នា ដូចដែលគេថាឬ? តើសង្គមលោកិយមួយនេះអាក្រក់ដល់កាលណាទៀត? តើជីវិតសិល្បៈស្រុកខ្ញុំអាចរស់បានយូរទេបើបែបនេះ? បើអត់បណ្តាញគេមិនហៅសម្តែងគេមិនហៅច្រៀងគេមិនឲ្យឱកាសសោះ? ចូររក្សាតំលៃសិល្បៈផងបើមិនចង់បាត់បង់? ចូរថែវប្បធម៌បុរាណផង ហាឡើងពេញមាត់គ្រប់គ្នា តែដល់ហៅឡើងទូរទស្សន៍ បើអត់លេចចេញគូទ ឬញាក់ចង់ដាច់សរសៃកូនទេ កុំសង្ឃឹមបានឡើងច្រៀងនឹងគេ ។

ជាចុងក្រោយ លោក សុំទោសដល់លោកពូរៀមច្បង ហ្វៃសំអាង ផងដែរ ដែលប៉ះពាល់លើបទរបស់រៀមច្បងមិនបានសុំ ។ ហើយអរគុណលោកពូដែលបានជួយអប់រំជាគំនិតខ្លះៗដ៏មានន័យក្នុងការប្រាប់ប្អូន ។ ជូនពរលោកពូសុខភាពល្អក្នុងឆ្នាំថ្មីជោគជ័យលើការងារនិងសុវត្តិភាពក្នុងការធ្វើដំណើរកំសាន្ត៕ វឌ្ឍនា


ចែករំលែក៖