ភ្នំពេញ៖ បុរស២នាក់ រួមនឹងស្ត្រីម្នាក់ បើកម៉ូតូហុងដាស្គូពីមួយគ្រឿង បើកលឿនមិនមានការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំ រថយន្តបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យមានអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់គ្លីនិកឯកជន ភ្លាមៗផងដែរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទិយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២៤០ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកLLICDA ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2F-6240 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈ ដែលបើកមកដល់ចំណុចកើតខាងលើនេះ ក៏ស្រាបតែមានយុវជន៣នាក់ប្រុស២នាក់ និងស្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុប ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1CR-5035 បើកបរតាមបណ្តោយផ្លូវព្រនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនយ៉ាងលឿន ហើយក៏អកហ្សើ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំផ្នែកខាងមុខ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសខាងម្ចាស់ម៉ូតូស្គូពីធ្ងន់២នាក់ និងស្រាលម្នាក់ ខូចខាតម៉ូតូអស់មួយកំណាត់ខាងមុខ ។
រីឯរថយន្តវិញរងការខូចខាតយ៉ាងដំណំ កំពិតទ្វារខាងស្តាំ និងបែកកញ្ចក់ខាងមុខ ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជន មហានគរ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាសវែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ