ភ្នំពេញ៖ ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ និងក្មេង២នាក់ទៀតរងរបួសស្រាល ខណៈពួកគេទាំង៣នាក់ជិះម៉ូតូមួយគ្រឿងទៅបុករថយបន្តបែនដឹកដី កំពុងបើកឆ្លងកាត់ផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ និងរបួសបែបនេះតែម្តង ។
ហេតុការណ៍គ្រោះយ៉ាងរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិ៥ ត្រង់ចំណុចមុខ(ធនាគាអេស៊ីលីដាឫស្សីកែវ) ក្រុម៧ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ ហម រតនះ ហៅ ហ្គោល អាយុ១៧ឆ្នាំមានមុខមុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅជិម៉ូតូម៉ាកសេ១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-2971 ។ ចំណែកក្មេង២នាក់ រងរបួសស្រាល ដែលរួមដំណើរជិះពីក្រោយនោះមិនត្រូវបានស្គាល់អត្តសញ្ញាណ្ណនោះឡើយ ។ រីឯរថយន្តម៉ាក់នីសាន់ពណ៌លឿង ពាក់ស្លាកលេខចង្កូតស្តាំPP-1527របស់ក្រុមហ៊ុន (អិល អិន អេស ខេ ខនស្រ្តាក់សិន) អ្នកបើកបរក្រោយកើតហេតុរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងមធ្វើដំណើរតាមផ្លូវបេតុងឆ្លងកាត់ផ្លូវជាតិលេខ៥ក្នងទិសដៅពីលិចទៅកើតខណះពេលឆ្លងមកដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញរងគ្រោះទាំង៣នាក់ជិះម៉ូតូគ្រឿងតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនមកដល់ចណុចកើតហេតុបានជ្រុលចង្កូតទៅបុកចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យក្មេងប្រុសដែលជាឌុបបោកក្បាលទៅ និងទ្រុងរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងក្មេងស្រី២នាក់ទៀតដែលរួមដំណើរពីក្រោយរងរបួសស្រាល ។
ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុបានទាក់ទងសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងយករថយន្ដ និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់ ។ ចំណែកឯសពត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ អរុណរះ