ខេត្តស្វាយរៀង៖ ជនសង្ស័យ ជនជាតិវៀតណាម៦នាក់ ត្រូវបានកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយអធិការនគរបាលក្រុងបាវិត និងប៉ុស្តិ៍រដ្ឋបាលធ្វើការឃាត់ខ្លួន និងរំដោះបាន ជនរងគ្រោះ ជនជាតិវៀតណាម៦នាក់ ពាក់ពន្ធ័ករណីបង្ខាំងមនុស្សខុសច្បាប់ដើម្បីទារប្រាក់១៦៣លានដុង ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោ១០ និង១០នាទីព្រឹក ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន៖
១/ ឈ្មោះ វៀន វឹងវៀន អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ កសិករ មានទីលំនៅភូមិថូនកាន់ហា ឃុំនៀនខេ ស្រុកខាយចូវ ខេត្ត ហ៊ឹងញៀន ប្រទេសវៀតណាម ។
២/ ឈ្មោះ ហ្វាង វិនណាម អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ មានទីលំនៅភូមិហ្វាចូវញៀន ឃុំហ្វុងហ៊ឹង ស្រុកហ្វាចូវ ខេត្តហ៊ឹងញៀងប្រទេសវៀតណាម ។
៣/ ឈ្មោះ ង្វៀង វ៉ាន់និញ អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ មានទីលំនៅភូមិអានវី ឃុំអានវី ស្រុកហ្វាចូវ ខេត្តហ៊ឹងញៀនប្រទេសវៀតណាម
៤/ ឈ្មោះ ដាវ ចុងថឹក អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដុង ទៀន ឃុំដុងទៀន ស្រុកហ្វាចូវ ខេត្តហ៊ឹងញៀន
៥/ ឈ្មោះ ចឹង គធិច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅភូមិមីស៊ូវ ឃុំមីស៊ូវ ស្រុកតឹងយ៉ាង ខេត្តហ៊ឹងញៀន និងទី៦ ឈ្មោះ ង្វៀងង៉ុកវ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅ ភូមិហ្វុងហ៊ឹង ឃុំហ្វុងហ៊ឹង ស្រុកហ្វាងចូវ ខេត្តហ៊ឹងញៀន ប្រទេសវៀតណាម ។
ប្រភពបន្តថា ចំណែក ជនរងគ្រោះ ប្រុស ស្រី៦នាក់ ដែលរំដោះ ៖
១ ឈ្មោះ ទិនភូគឿង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិឡុងដាយ ឃុំឡុងយិន ស្រុកចូវថាន់ ខេត្តតៃនិញប្រទេសវៀតណាម ។
២ ឈ្មោះ ហ្វឿងវាំងទៀក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិបឺនមឿង ឃុំថាន់ឌឹក ស្រុកកូយ៉ូវ ខេត្តតៃនិញ ។
៣ ឈ្មោះ ង៉ូខាណាង ភេទប្រុស អាយុ៣១ឆាំ ជនជាតិវៀតណាម មុខរបរកម្មករ មានទីលំនៅភូមិចឹងដុង ឃុំតឹងហឹុង ស្រុកចូវថាន់ ខេត្តតៃនិញ
៤ ឈ្មោះ ង្វៀងធីហៀង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ជនជាតិ វៀតណាម មានទីលំនៅភូមិភូគឿង ឃុំភូគឿង ស្រុកភូគឿង ខេត្តប៑ិនយឿង
៥/ ឈ្មោះ ង៉ូធីហ្វុង ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅភូមិ១ ឃុំភឿងខាន់ ស្រុកញើងចឹក ខេត្តដុងណាយ និង
៦/ ឈ្មោះ ឡេវ៉ាងហ្វាំង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករ មានទីលំនៅផ្ទះលេខ២៤ផ្លូវ១៧មណ្ឌល២សង្កាត់តាងហ្វាក្រុងទៀងហ្វា ខេត្តទៀងហ្វាប្រទេសវៀតណាម ។
ប្រភពបន្ថែមថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានម្ចាស់ផ្ទះសំណាក់មាន ឈ្មោះ ព្រហ្ម សុីវុត្ថា ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេតុស្វាយរៀងបានរាយការណ៍មកសមត្ថកិច្ចថាមានករណីបង្ខាំងមនុស្សខុសច្បាប់បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងអធិការនគរបាលក្រុងបាវិតសហការជាមួយកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ និងប៉ុស្តិ៍រដ្ឋបាលកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនបានតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ យឹម សុថាន