ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់ប្រពន្ធថានៅជាមួយមេ ប្រពន្ធឆែកតាមប្រព័ន្ធ GPS ឃើញ​ប្តី​ចូល​ក្លឹ​ប​​អោបស្រីតាមទាន់ផ្អើលឈុល

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រី​ម្នាក់បានតាមទាន់ប្តីកំពុងអង្គុយនេបនិត្យជាមួយស្រីក្មេងក្នុងក្លឹបមួយ បន្ទាប់ពី​ឆែក​មើ​លតាម​ប្រព័ន្ធ GPS ក៏ទៅតាមប្តីធ្វើឲ្យ ឈ្លោះ​ទាស់ទែងគ្នាបែកផ្សែងហើយ​ត្រូវ​សន្តិសុខ​ដេញ​ចេញ​ក្រៅទាំងពីរនាក់ ឯស្រីក្មេងបានរត់គេចបាត់។ លុះពេលប្តីប្រពន្ធ២នាក់នេះនាំ​គ្នា​ជិះ​រថយន្ត​មក​ដល់​ពាក់​កណ្តាលផ្លូវ​បាន​ឈ្លោះប្រកែក​គ្នា​ម្តងទៀត ត្រូវ​ប្តី​វាយ​ប្រពន្ធបែក​ចិញ្ចើមទើបប្រព្រពន្ធស្រែកទ្រហោរយំ​រក​សមត្ថកិច្ច​ឲ្យជួយ​ធ្វើអន្តរាគមន៍ ។

ករណីនេះបង្កការ​ភ្ញាក់ផ្អើល កាលពី​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃពុធ ៤ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី​២៦ ខែធ្នូ នេះ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​កែង​នឹង​ផ្លូវ​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

តាម​សម្តីស្រ្តី​រង​គ្រោះ​បាន​ប្រាប់​ឲ្យដឹង​ថា រូប​គាត់​ឈ្មោះ សុខុម អាយុ​៣៨​ឆ្នាំ មុខរបរ​មេផ្ទះ ជា​ប្រពន្ធ​ការ​ពេញ​ច្បាប់ជាមួយ​ប្តី​​ឈ្មោះ សុខ វ​ណ្ណី អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ ដោយបាន​រៀប​ការ​ជាមួយ​គ្នា​រយៈពេល​១៦​ឆ្នាំមកហើយ ដែលពេលនេះ មានកូន​ស្រី​ចំនួន​២​នាក់ កូន​បង​អាយុ​១៣​ឆ្នាំ និង​កូនពៅ​អាយុ​៨​ឆ្នាំ ទៀតផង ។

ស្ត្រី​រង​គ្រោះ​បន្តថា មុន​កើតហេតុ គឺ​រូប​គាត់​បាន​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភក្ដិ ពេល​ត្រឡប់​មក​ផ្ទះវិញ​បាត់​ប្តី​មិនឃើញ​នៅផ្ទះ​ក៏​ទូរស័ព្ទ​សួរ​ស្រាប់តែ​ប្តី​របស់​គាត់​ប្រាប់​ថា នៅ​ជាមួយ​មេ​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម តែ​គាត់​មានការ​សង្ស័យ​ក៏​ឆែក​មើល​GPS ដែល​ភ្ជាប់​នឹង​រថយន្ត​របស់​ប្តី​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB – 2561 ឃើញ​នៅ​មុខ​ក្លឹ​ប​កម្សាន្ត true face ដែល​គាត់​និយាយ​ថា ជា​ក្លឹ​បលេង​ថ្នាំ​ក្រ​វី គាត់​ក៏​មក​តាម​នឹង​ចូល​ទៅ​ខាងក្នុង ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់​នឹង​ស្រី​ស្នេហ៍វ័យក្មេង​កំពុង​តែ​ហ៊ោកញ្ជ្រៀវ​សប្បាយ។ដោយទ្រាំមិនបាន គាត់​ក៏​បាន​ស្រែក​ឡូឡា​នឹង​ឈ្លោះប្រកែក​គ្នា​ពេញ​ក្នុង​ក្លឹ​បហើយ​ត្រូវ​ក្រុម​សន្តិសុខ​ក្លឹ​ប​ដេញ​ពួក​គាត់​ទាំង​ពីរ​ចេញ​មក​ក្រៅ។ បន្ទាប់មកគាត់​បាន​ឡើង​ជិះ​រថយន្ត​ជាមួយប្តីចេញពី​នោះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ឈ្លោះប្រកែក​គ្នា​ម្តងទៀតរហូត​មានការ​ប្រ​តាយប្រតប់​គ្នា​ក៏​ត្រូវ​ប្តី​របស់​គាត់​វាយ​នឹង​កណ្តាប់ដៃ បណ្តាល​ឲ្យគាត់​បែក​ចិញ្ចើម​ស្តាំ​ម្ខាង ។

​ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ចុះ​ពីលើ​រថយន្ត​មក​ខាងក្រៅស្រែកហៅ​សមត្ថកិច្ចមក​ជួយតែពួកគេ​(សមត្ថកិច្ច)មាន​អ្នកខ្លះ​ស្រវឹង​ បាន​ចេញ

មុខដែរតែ​មិន​បាន​ជួយ​ដោះស្រាយ​ឲ្យ​គាត់​ទេ ថែម​ទាំង​បានបញ្ចេះប្តីឲ្យបើករថយន្ត​ចេញ​ទៅ​យ៉ាង​រំភើយទៀតផង។បន្ទាប់មកសមត្ថកិច្ចទាំងនោះ ​បាន​នាំ​គ្នា​ចេញ​ទៅ​អស់ដែរ​ដោយ​ទុកឲ្យស្ត្រី​ជាប្រពន្ធមានកម្លាំងទន់ខ្សោយស្រែកយំ​តែ​ម្នាក់ឯងយ៉ាងកណ្តោចកណ្តែង ​ ៕ ប្រាថ្នា


ចែករំលែក៖