ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា វេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីចង ក សម្លាប់ខ្លួននៅក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ក្រោយអតីតភោជនីដ្ឋានតោ២) ។
សាកសពឈ្មោះ ណុប វណ្ណៈភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅជាមួយឪពុកម្តាយ អាស្រ័យ ដ្ឋានខាងលើ ។
ក្រោយលោកគ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ពិនិត្យសាកសព បានឲ្យដឹងថា សាកសពស្លាប់ដោយសារចង ក (អត្តឃាត) ពិតប្រាកដមែន ។ មូលហេតុដោយសារ ខឹងគ្រួសារ ស្តីបន្ទោសរឿងអត់ជួយធ្វើការងារផ្ទះ និងរកសុី គិតតែដើរលេងបាញ់ត្រី (លេងហ្គេមបាញ់ត្រី) ។
សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ