ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៨ មានហេតុការណ៍ផ្ទុះការតវ៉ាពីកម្មករកម្មការនីរោងចក្រកាត់ដេរជាង១ពាន់នាក់ដែលបម្រើការងារនៅក្នុងរោងចក្រយីហោSEDUNO INVESTMENT CAMBO FASHION Co,LTD (សេង ឌូណូ ហ្វេសិន)ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទាមទារប្រាក់បំណាច់ឆ្នាំពីថៅកែរោងចក្រ ដោយពួកគាត់ម្នាក់ៗមិនព្រមចូលធ្វើការឡើយ ។
លោកវរសេនីយ៍ឯក ជឹម សីុថា អធិការខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា កម្មករ-កម្មការនីរោងចក្រដែលកម្មករធ្វើការតវ៉ាខាងលើនេះមានសរុបមនុស្សចំនួន១០៤០នាក់បានចេញមកចូលរួមធ្វើកូដកម្មទាមទារទូរទាត់ផ្ដាច់កិច្ចសន្យាចាស់ដែលធ្វើមុនឆ្នាំ២០១៩ ហើយចំពោះការតវ៉ានេះពុំមានខាងសហព័ន្ធសហជីពដឹកនាំឡើយ ដោយបច្ចុប្បន្តពុំទាន់មានដំណោះស្រាយទេ រងចាំក្រសួងមកដោះស្រាយតាមនីតិវិធីច្បាប់ ។
កម្មករ-កម្មការនីជាច្រើនបានលើកឡើងថា មានអ្នកខ្លះបានបម្រើការងារក្នុងរោងចក្រនេះអស់រយះពេលពី៣ឆ្នាំទៅ៥ឆ្នាំឯណោះ ហើយអ្នកខ្លះទៀតអាចឈានដល់ទៅជិត១០ឆ្នាំមកហើយ ដោយមិនដែលទទួលបានប្រាក់បំណាច់ឆ្នាំពីខាងថៅកែរោងចក្រឡើយ ដោយខាងរោងចក្រធ្លាប់ធ្វើកិច្ចសន្យា និងបើកប្រាក់បំណាច់ឆ្នាំជូនពួកគាត់ឲ្យបានមុខឆ្នាំ២០១៩ ដូច្នេះមកទល់ថ្ងៃនេះខាងរោងចក្រមិនបានបើកប្រាក់បំណាច់ឆ្នាំតាមកិច្ចសន្យាទេ ទើបពួកគាត់នាំគ្នាធ្វើកូទកម្មទាមទារតែម្ដង ព្រោះនៅតែប៉ុន្មានថ្ងៃទៀត និងឈានចូលឆ្នាំ២០១៩ ហើយកិច្ចសន្យារបស់ពួកគាត់ និងចប់ ហេតុដូចនេះពួកគាត់ខ្លាចខាងរោងចក្រប្រកែ និងយកលេសចប់កិច្ចសន្យាមិនដោះស្រាយជូន ទើបនាំគ្នាធ្វើកូទកម្មតវ៉ាទាមទារតែម្តងទៅ ។
បច្ចប្បន្ននេះ ដំណោះស្រាយនៅមិនទាន់ដោះស្រាយបាននៅឡើយទេ ដោយសារខាងក្រសួងការងារ ក៏ជាដូចមន្ត្រីពាក់ព័ន្ធកំពុងចុះសាកសួរ និងសម្របសម្រួលដោះស្រាយជូនបងប្អូនក្រុមកកម្មករកម្មការនីរោងចក្រ ៕ ភារ៉ា ដង្កោ