ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ ស្លាកលេខ ខេមរភូមិន 01 3-7369 បុកម៉ូតូបណ្តាលឲ្យក្មេងស្លាប់ និងរបួស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខ ខេមរភូមិន01 3-7369 នឹងម៉ូតូមួយគ្រឿងស្លាកលេខ ព្រះសីហនុ 1B-6345 ជិះគ្នា3នាក់ ម្តាយ និងកូនៗ បណ្តាលឲ្យក្មេងប្រុស អាយុ10ឆ្នាំម្នាក់ស្លាប់ និងក្មេងស្រីអាយុ5ឆ្នាំ ត្រូវជាប្អូនម្នាក់ទៀត រងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោងជិត5ល្ងាចថ្ងៃទី25 ធ្នូ 2018 នៅលើផ្លូវជាតិលេខ4ជិតវិទ្យាល័យហ៊ុនសែនវាលរេញ (ក្បែរផ្ទះក្មេងរងគ្រោះ) ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងពេលដែល ក្មេងរងគ្រោះទាំងពីរនាក់នោះ ជិះម៉ូតូជាមួយម្តាយ ហើយទំនងជាត្រូវរថយន្តធុនធំមកដល់គៀរប៉ះ ក្នុងទិសដៅស្របគ្នា ធ្វើឲ្យក្មេងប្រុសដែលអង្គុយខាងក្រោយធ្លាក់ចូលកង់រថយន្ត កិនស្លាប់តែម្តង ហើយក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួន ។ ក្មេងទាំងពីរត្រូវបានគេស្គាល់ថា ជាកូននាយករងវិទ្យាល័យហ៊ុន សែន វាលរេញ ។

ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិកើរដ្ឋាននគរបាលស្រុក ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម និងដោះស្រាយតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖