ភ្នំពេញ : បុរសជនសង្ស័យម្នាក់សង្ស័យបែកថ្នាំញៀនខ្លាំងហើយមិនដឹងរត់ចេញពីណាហើយបានឡើងលើ ក្នុងការដ្ឋានផ្សារទំនើបបំណងចង់លោតសម្លាប់ខ្លួន ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់ក្រុមជាង និងអ្នកដំណើរ ព្រមទាំងសមត្ថកិច្ច ចោមរោមមើល និងចុះត្រួតពិនិត្យនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានសំណង់ផ្សារសហគមន៍ស៊ីវីល័យ ផ្លូវព្រះមុនីវង្ស ក្រុម ៦៩ ស្ថិតនៅភូមិ១១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសម្ដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា យុវជនម្នាក់ អាយុ ជាង២០ឆ្នាំ បានរត់ចូលការដ្ឋានសំណង់ក្បែរស្នាក់ការកាសែតរស្មីកម្ពុជា ហើយឡើងលើអគារសំណង់កំពុងស្ថាបនាប៉ងលោតសម្លាប់ខ្លួនមិនដឹងមូលហេតុ ហើយសង្ស័យបុរសនិងប្រើប្រាស់ថ្នាំញៀនហួសកំរិតដោយសារសត្ថកិច្ចសាកសួរបុរសនោះថា មានគេចង់សម្លាប់គាត់ទើបខ្លួនភ័យរត់ឲ្យគេជួយហើយមិនដឹងរត់ទៅណាមានតែឡើងទីខ្ពស់ទើបអាចរត់គេចពីសេចក្ដីស្លាប់ក្រោយមកសមត្ថកិច្ចខិតខំលួងលោមឲ្យបុរសនោះចុះមកក្រោម តែបុរសសង្ស័យថាបែកថ្នាំមិនព្រមចុះសោះកំពស់ប្រហែលជាង១០ម៉ែត្រ ៕ ស រស្មី