ភ្នំពេញ៖ វេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីបើកកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីលើកផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅទីកន្លែងប្រារព្ធពិធីសម្ពោធវិមានឈ្នះ ឈ្នះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់នៃគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយនយោបាយឈ្នះ ឈ្នះ បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យជាលើកចុងក្រោយនូវផែនការការពារ និងការប្រគល់ភារកិច្ចបន្ថែមជូនថ្នាក់ដឹកនាំ និងសមាជិកនៃអនុគណៈកម្មការ។ ពិធីប្រជុំនេះត្រូវបានប្រារព្ធនៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ និងអស់លោកជាច្រើនរូបទៀតដែលជាអនុប្រធាន និងសមាជិកនៃអនុគណៈកម្មការ៕
រឿងទាក់ទង
ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយដាំកូនដើមកោងកាង ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅ
October 21, 2024
គម្រោងវិនិយោគចំនួន២៨ ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៤
October 8, 2024
ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ជាមួយសកម្មភាពប្រមូលសំរាមជាបន្តបន្ទាប់
September 27, 2024
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
September 10, 2024
អ្នកនេសាទត្រីបានប្រទះឃេីញសាកសពបុរសម្នាក់អណ្ដែតផ្កាប់មុខឡេីងហេីមស្អុយរលួយនៅបឹងឈូកខណ្ឌដង្កោ
September 4, 2024
អ្នកនាំពាក្យក្រសួងកសិកម្ម ៖ «សហគមន៍កសិកម្មទំនើប»មួយទៀតនឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗនេះនៅក្នុងស្រុកមេមត់
August 8, 2024