ក្រុមហ៊ុនផលិតទូរស័ព្ទចិន Xiaomi បានណែនាំទូរស័ព្ទថ្មីមួយដែលមានឈ្មោះថា Mi Play ។ ឧបករណ៍នេះមានលក្ខណៈពិសេសនៃស្នាមរន្ធកាមេរ៉ារាងមូលដែលមិនមែនជាការរចនារន្ធរប៉ាត់ដូចដែលយើងបានឃើញនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung និង Huawei នោះទេប៉ុន្តែផ្ទុយទៅវិញវាមានលក្ខណៈកណ្តាលនិងជាក់ស្តែង។ វាជាស្នាម “water droplet” ដែលរាងជារង្វង់។ នៅផ្នែកខាងខ្នងទូរសព្ទនេះមានកាមេរ៉ាមុខពីរដែលតម្រង់បញ្ឈរដូចបន្ទាត់របស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ។ ជម្រើសពណ៌ទាំងអស់មើលទៅគួរឱ្យស្រលាញ់ជាមួយជម្រើសពណ៌ទាន់សម័យ។
លក្ខណៈពិសេសរបស់ Mi Play រួមមាន:
អេក្រង់ទំហំ 5,84 អ៊ីញ 1080 x 2280
MediaTek P35 processor
RAM ទំហំ 4GB និង memory ទំហំ 64GB
ថ្ម 3,000mAh ដែលមាន Micro USB charging port
ឧបករណ៏ស្នាមម្រាមដៃ
កាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែលនិងកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល ។
កាលពីដើមឆ្នាំនេះក្រុមហ៊ុន Xiaomi បានណែនាំស្មាតហ្វូនរបស់ខ្លួនដែលជាទូរសព្ទ Mi Mix 3 ប៉ុន្តែឧបករណ៍នោះចាប់ផ្តើមពី 475 ដុល្លារ។ Mi Play ចាប់ផ្តើមពី 1,099 យន់ ឬ 160 ដុល្លារ ៕ ហេង លក្ខិណា