ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកអ្នកថ្មើរជើងដើរឆ្លងផ្លវបណ្តាលឲ្យស្លាប់កន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ នៅក្នុងហេតុការគ្រោះចរាចរណ៍ បង្កឡើងវាងរថយន្តបុកអ្នកដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់នៅ នឹងកន្លែងកើតហេតុ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅបណ្ដោយផ្លូវជាតិលេខ៧១ ត្រង់ចំណុចភូមិយាទៀង ឃុំបល្ល័ង្គ ស្រុកបារាយ ខេត្តកំពង់ធំ ។ ចំណែករថយន្តបើកគេចខ្លួន ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អេង ធា ភេទប្រុស អាយុជាង៤០ឆ្នាំ ជាបុរសពោះម៉ាយ មានកូន២នាក់ មានទីលំនៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងសស៊ើបអង្កេតរកមុខសញ្ញា ៕ ប៊ុនរិទ្ធី


ចែករំលែក៖