ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ដែលមន្ត្រីកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញលេចឮ កំពុងតែរត់ការដោះលែង

ចែករំលែក៖

ភ្នំពេញ ៖ មនុស្ស២នាក់ដែលគេដឹងថា ម្នាក់ជាមន្រ្តីយោធា ហើយជើងខ្លាំងខាងអុក ឡុកនិងគំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងរាជធានីភ្នំពេញ រួចត្រូវបានអាវុធ ហត្ថរាជធានីភ្នំពេញស្រាវជ្រាវបង្រ្កាប និង ឃាត់ខ្លួនយោងតាមបណ្តឹងរបស់ប្រជាពល រដ្ឋ ហើយជនទុច្ចរិតទាំងពីរនាក់ត្រូវបាន ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញអនុវត្តទោសទៅតាមផ្លូវច្បាប់ ។ ប៉ុន្តែ នៅពេលដែលកម្លាំងសមត្ថកិច្ចបញ្ជូនជើង ខ្លាំងខាងអុកឡុក និងកាងកន្លែងប៉នល្បែង ហើយគំរាមកំហែងប្រជាពលរដ្ឋនោះ ស្រាប់តែលេចឮព័ត៌មានមកថាមានអ្នក កំពុងតែរត់ការដោះលែងឲ្យមានសេរីភាព វិញថ្នូរនឹងទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពី ព្រឹកថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅកាំជណ្តើរបរិវេណសាលា ដំបូងរាជធានីភ្នំពេញកំពុងតែខ្នះខ្នែងដើម្បី សម្របសម្រួល និងស្នើឲ្យជនទុច្ចរិតទាំងពីរនាក់នេះ រួចខ្លួនពីការចោទប្រកាន់ ។

គួរបញ្ជាក់ផងដែរថា កាលពីរសៀល ថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី២៨ ខែធ្នូ ឆ្នាំ២០១៨កន្លងមក សមត្ថកិច្ចកងរាជអាវុធ ហត្ថរាជ ធានីភ្នំពេញបានចាប់ខ្លួនជនទុច្ចរិតទាំងពីរនាក់នោះ ក្នុងចំណោមគូកន៣នាក់​ដែលជំនាញខាងដើរអុកឡុកប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យប្រព្រឹត្តបទល្មើសដូចជា កត់ឆ្នោតឲ្យខ្លួន ។ បើមិនដូច្នោះទេនិង ប្រើប្រាស់កម្លាំងផ្សេងមកបង្រ្កាប តែទង្វើ បែបនេះ ត្រូវបានប្រជាពលរដ្ឋប្តឹងទៅសមត្ថកិច្ចអាវុធ ហត្ថឈានរហូតដល់ការចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្ន​ំពេញ ។

ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវ បានស្គាល់ ទី១.ឈ្មោះ ឆាំ ភា ភេទប្រុស មានមុខរបរជាមន្រ្តីយោធា និងទី២.ឈ្មោះ កើត សីហា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវ បានសមត្ថកិច្ចចាប់ខ្លួននៅចំណុចផ្សារ ត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ កាលពីថៃ្ងទី២៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក ។

ប្រជាពលរដ្ឋក៏បានសំណូមពរដល់ ស្ថាប័នតុលាការមេត្តាពិនិត្យ និងតាមដាន នៅលើសំណុំរឿងខាងលើនេះផង បើមិនដូច្នេះ ទេកុំឲ្យជនខិលខូចខាងលើនេះធ្វើអ្វីតាម តែអំពើចិត្តវាជះឥទ្ធិពលអាក្រក់ដល់សង្គម ៕
អារុណរះ


ចែករំលែក៖