ព័ត៌មានទាន់ហេតុការណ៍៖

ស្រីម្នាក់ ចោទអធិការស្រុកសូទ្រនិគមថា នៅពីក្រោយខ្នងឃាតកម្ម លើកូនរបស់គាត់

ចែករំលែក៖

ខេត្តសៀមរាបៈ លោកវរសេនីយ៍ឯក ណុប សារ៉ាត់ អធិការនគបាលស្រុកសូទ្រនិគម ខេត្តសៀមរាបបាន បកស្រាយបន្ថែមទៀតនាព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៨ថាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ លោកបានចេញលិខិតបំភ្លឺ និងច្រានចោល ជុំវិញករណីស្រ្តីម្នាក់ ចោទលោកថា ជាអ្នកនៅពីក្រោយរឿងឃាតកម្ម។ លោកថា ការផ្សព្វផ្សាយព័ត៌មាន នេះ ជាព័ត៌មានមិនពិត និងបំប៉ោព័ត៌មាន ញ៉ុះញ៉ុងធ្វើឲ្យមានការយល់ច្រឡំ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីយុត្តិធម៌ ក្នុងមូលដ្ឋាន ដែលកំពុងអនុវត្តច្បាប់។

ការចេញលិខិតបំភ្លឺរបស់លោកអធិការនេះ ក្រោយពីស្ត្រីម្នាក់ឈ្មោះ ឈុំ ស្រីមុំ ហៅង៉ិក និងកូនស្រីម្នាក់ ឈ្មោះ តាន់ សុវណ្ណលីដា រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានធ្វើការឡាយវីដេអូតាមរយៈផេកសារព័ត៌មាន “សៀមរាបថ្មី” កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយចោទប្រកាន់មកលើលោកអធិការថា ជាមនុស្សនៅពីក្រោយខ្នងឃាតកម្ម ក្នុងករណីឃាតកម្មលើកូនរបស់អ្នកស្រី។

ក្នុងរឿងនេះលោក ណុប សារ៉ាត់ អធិការនគរបាលស្រុកសូទ្រនិគម បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទ ថា លោកស្នើសុំឲ្យអ្នកស្រី និងកូន ជាពិសេសសារព័ត៌មានខាងលើ ដែលបានធ្វើការឡាយផ្ទាល់តាមផេករបស់ខ្លួននោះ សុំឲ្យធ្វើការបកស្រាយសាជាថ្មី បើមិនអ៊ីចឹងទេ លោកនឹងប្រមូលឯកសារត្រៀមដាក់ពាក្យបណ្តឹងបញ្ជូនទៅតុលាការ ពីបទបង្ខូចមួលបង្កាច់កិត្តិយលមន្ត្រីយុត្តិធម៌ នឹងញ៉ុះញុង់បំប៉ោព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់សង្គម។

លោកអធិការ បានបញ្ជាក់បន្ថែមថា ក្នុងករណីហ្នឹង អ្នកស្រីបានដាក់បណ្ដឹង២កន្លែងហើយមនុស្សក៏ផ្សេងគ្នាដែរបណ្ដឹងចរាចរណ៍អ្នកស្រីឈុំ ងុិក អ្នកដាក់ទី១ដាក់នៅផ្នែកជំនាញចរាចរណ៍ស្រុកនៅថ្ងៃទី១៨ ០៨ ២០១៨ ហើយថ្ងៃទី២០ ខែឆ្នាំដដែលមន្ត្រីជំនាញបញ្ចូនសំណុំរឿងអោយអោយការិយាល័យជំនាញខេត្តអនុវត្តនិតីវិធីបន្ត។ បណ្ដឹងទី២ ឈ្មោះតាន់សុវណ្ណលីដា កូនរបស់លោកស្រីអ្នកមកដាក់បណ្ដឹងនៅផ្នែកជំនាញព្រហ្មទណ្ទគឺនៅថ្ងៃទី១៦ ខែ០៤ ឆ្នាំ២០១៨ ហើយយើងខ្ញុំបានកសាងសំណុំរឿងស្រាវជ្រាវពិនិត្យធ្វើកុសលវិច័្ចយកន្លែងកើតហេតុ ដោយមានការចូលរួមពីការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្តនិងការិយាល័យព្រហ្មទណ្ទកំរិតធ្ងន់សហការនិងកម្លាំងព្រហ្មទណ្ឌ បង្កើតជាគណកម្មការត្រួតពិនិត្យជាលើកទី២ គឺមានការចូលរួមពិនិត្យលើករណីបណ្ដឹងជនសង្ស័យឃាកម្មរបស់កូនអ្នកស្រី មានទាំងមន្ត្រីជំនាញមកពីខាងស្នងការនគបាលខេត្ត ចុះមកពិនិត្យជុំវិញករណីកូនអ្នកស្រីផងដែរហើយលទ្ឋផលយ៉ាងណានោះខាងការិយាល័យជំនាញអ្នកយកសំណាកទៅវិភាគចេញជាលទ្ឋផលនៅខេត្ត ដូច្នេះខ្ញុំជាអធិការស្រុកមិនមានសិទ្ឋសម្រេចនិងបញ្ជាលើការងារជំនាញនោះទេ ការចោទប្រកាន់មួលបង្កាវច បំភ្លៃការពិតដោយមានគម្រោងគិតទុកជាមុនវាជាបទល្មើស៕ប៊ុនរិទ្ធី


ចែករំលែក៖