ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ ក្នុងឱកាសចូលឆ្នាំថ្មី ២០១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា ៖ «សូមជូនពរ សិរីសួស្តីឆ្នាំថ្មី ២០១៩

ភ្នំពេញ៖ ថ្ងៃទី ៣១ ធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ ២០១៨។ នៅយប់នេះ ខ្ញុំនិងភរិយា​ នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ ឈ្នះ ដែលទើបសម្ពោធកាលពីថ្ងៃទី ២៩ ធ្នូ ថ្មីៗនេះ។ បងប្អូនអាចនាំកូនចៅមកកំសាន្តសប្បាយនៅវិមាន ឈ្នះ ឈ្នះ ដែលមានកម្មវិធីប្រគុំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួចឆ្លងឆ្នាំផងដែរ។ ចំពោះវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារវិញគឺមានលក់ត្រៀបត្រានៅតាមស្តង់ក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ។

សូមអញ្ជើញបងប្អូនជនរួមជាតិ ទេសចរជាតិនិងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន ចូលរួមឆ្លងឆ្នាំសកលនៅវិមាន ឈ្នះ ឈ្នះ យប់នេះអោយបានច្រើនកុះករ និងដើម្បីបានឃើញច្បាស់នូវសោភ័ណភាពវិមានប្រវត្តិសាស្រ្តនាពេលរាត្រីទៀតផង។

ខ្ញុំនិងភរិយា សូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេច ក្តីសចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខ របរ និងមានលាភសំណាងគ្រប់ៗគ្នា នានៅក្នុងឆ្នាំថ្មី ២០១៩ ដែលនឹងចូលមកដល់នៅពាក់កណ្តាលអាធ្រាត្រយប់នេះ» ៕


ចែករំលែក៖