ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ធ្វើសកម្មភាពរំលោភនារីម្នាក់បន្ដបន្ទាប់គ្នាត្រូវប៉ូលិសចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ប៉ូលស្រុកកោះធំធ្វើការចាប់ខ្លួនជនសង្ស័យ៣នាក់ ក្រោយពីជនសង្ស័យទាំង៣នាក់ខាងលើនេះ បានចាប់រំលោភទៅលើនារីរងគ្រោះរហូតបានសម្រេចជាបន្ដបន្ទាប់គ្នា កាលពីវេលម៉ោង១៩និង៤៥នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចគុម្ពព្រៃត្រែងមាត់ទន្លេ ស្ថិតក្នុងភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

ប៉ូលិសផ្នែកព្រហ្មទណ្ឌស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា៣នាក់ ទី១-ឈ្មោះ លន ហ៊ីម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំចត ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ទី២-ឈ្មោះ ស្រ៊ិន ស្រ៊ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងទី៣-ឈ្មោះ ចក់ ណាក់ ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិដើមពោធិ៍ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកឯស្រ្ដីរងគ្រោះឈ្មោះ ស គ.ប អាយុ២០ឆ្នាំ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ស្រោមអនាម័យប្រើរួចចំនួន១ និងខ្សែក្រវាត់ពណ៌ខ្មៅចំនួន១ផងដែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុខាងលើ នាវេលាម៉ោង៦ល្ងាច នារីរងគ្រោះខាងលើ និងមិត្តភ័ក្រ្ត បាននាំគ្នាជិះកង់ចេញពីផ្ទះរបស់ខ្លួនម្នាក់មួយគ្រឿង ទៅលេងផ្ទះមិត្តភក្កិម្នាក់ទៀតនៅផ្សារព្រែកប៉ុក ឃុំព្រែកស្តី ។ លុះជិះកង់ត្រឡប់មកផ្ទះមិត្ដភក្ដិវិញ ខណៈមកជិតដល់វត្តព្រែកស្ដី នារីរងគ្រោះនិងមិត្ដភក្ដិបានបបួលគ្នាទិញស្រាបៀរ ហើយនាំគ្នាទៅផឹកនៅមាត់ទន្លេ ខាងមុខ វត្តព្រែកស្ដីដែលជាកន្លែងពួកគេធ្លាប់ទៅលេងនៅទីនោះជាញឹកញាប់ ។

ខណៈដែលកំពុងផឹក ក៏ស្រាប់តែបក្ខពួកជនសង្ស័យទាំងបីនាក់ ដែលជាអ្នកស៊ីឈ្នួលជួលមេនមកបូជាសពនៅក្បែរនោះ បាននាំគ្នាដើរទៅសុំមាត់ទន្លេរដោយមានស្រាបៀរយកទៅជាមួយផងដែរ លុះដល់មាត់ទន្លេរបានឃើញនារីរងគ្រោះ និងមិត្ដភក្ដិគេកំពុងផឹក ភ្លាមនោះក្រុមជនសង្ស័យបានសុំនារីរងគ្រោះផឹកជាមួយផងដែរ ។ លុះផឹកបានមួយសន្ទុះ មិត្ដភក្ដិនារីរងគ្រោះបានជិះកង់ចេញមុន ដោយនៅតែនារីរងគ្រោះ និងក្រុមជនសង្ស័យកំពុងផឹកជាមួយគ្នា រហូតមកដល់ម៉ោងប្រមាណ១៩ ជនសង្ស័យឈ្មោះ ស្រ៊ិន ស្រ៊ ស្រវឹងស្រឿងៗមានអារម្មណ៍ទៅលើនារីរងគ្រោះ ក៏បានចាប់បីនារីរងគ្រោះ យកទៅដល់ចំណុចគុម្ពព្រៃត្រែង ក្បែរមាត់ទន្លេ រួចក៏ធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច ដោយបន្សល់ទុកខ្សែក្រវាត់នៅកន្លែងកើតហេតុ បន្ទាប់ពីមកជនសង្ស័យ២នាក់ទៀតគឺឈ្មោះ ចក់ ណាក់ និង លន ហ៊ីម បានចូលទៅរំលោភលើនារីរងគ្រោះបន្តបន្ទាប់គ្នា រហូតបានសំរេចម្នាក់មួយលើកផងដែរ ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំង៣នាក់ បានដើរទៅកន្លែងមេនបូជាសពរបស់ពួកគេវិញទៅ រីឯនារីរងគ្រោះ ក៏បានដើរត្រឡប់មកផ្ទះដោយបានយំសោក ខណៈនោះបានជួបនឹងប៉ូលិសកំពុងល្បាតក្នុងភូមិសាស្រ្ដ ភ្លាមនោះប៉ូលិសមានការសង្ស័យក៏ធ្វើការសួរនាំនារីរងគ្រោះ រួចនារីរងគ្រោះបានរៀបរាប់រឿងរ៉ាវទាំងប៉ុន្មានប្រាប់ប៉ូលិសទាំងអស់ ។

ក្រោយពីប៉ូលិសទទួលបានចម្លើយរបស់នារីរងគ្រោះ ភ្លាមនោះក៏ទៅធ្វើការចាប់ខ្លួនជនសង្ស័យ៣នាក់ខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈ ទៅលើនារីរងគ្រោះបន្តបន្ទាប់គ្នាពិតប្រាដកមែន ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿង បនញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖