ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេអះអាងថា រថយន្តដឹកទឹកកកមួយគ្រឿង បើកចេញពីសិប្បកម្ម ផលិតទឹកកកបុកពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ហើយ រថយន្តនោះបានគេចខ្លួនបាត់ស្រមោល ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤រសៀលថ្ងៃច័ន្ទទី៣១ ខែធ្នូឆ្នាំ ២០១៨ នៅតាមផ្លូវលេខ ២០១១ ខាងលិច ចំការព្រីង ក្នុងភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនរងគ្រោះ ឈ្មោះ ស៊ីវ ឌឿនអាយុ៣៨ឆ្នាំ ជាព្រូរថយន្តក្រឡុកស៊ីម៉ង់ត៍ YONG SHENGមានលំនៅភូមិ ទឹកលិច ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានស្លាប់នៅកន្លែង កើតហេតុ ។ ចំណែក រថយន្តបង្ក ត្រូវបានសាក្សី អះអាងថា ជារថយន្ត ដឹកទឹកកក ម៉ាកហ៊ីយ៉ាន់ដាយពាកស្លាកលេខ ភ្នំពេញ ២AM.៧៤៣៩ បានគេចខ្លួនបាត់ ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខកំពង់ស្ពឺ ១G.១៧០៨មួយគ្រឿង ធ្វើដំណើរតាមផ្លូវលេខ ២០១១ ក្នុងទិសដៅពីជើងទៅត្បូង ។ នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តដឹកទឹកកក់ខាងលើចេញពីក្នុងសិប្បកម្មផលិតទឹកកក បត់ទៅទិសខាងជើង មកបុកម៉ូតូជនរងគ្រោះចំកណ្តាលម៉ូតូបណ្តាលឲ្យដួលស្លាប់នៅកន្លែង ។

តាមសាក្សីបានបន្តទៀតថា បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្ត ដឹកទឹកបង្ក ពាក់ស្លាកលេខភ្នំពេញ២AM.៧៤៣៩ បានគេចបាត់ ។ ភ្លាមៗនគរបាលខណ្ឌសែនសុខ ក៏បានចុះទៅដល់កន្លែងកើតហេតុ វាស់វែង ហើយ ប្រគល់សពដល់ក្រុមគ្រួសារបញ្ជូនទៅស្រុកធ្វើបុណ្យតាមប្រពៃណី ។ តាមរយះសាក្សី ចង្អុលបង្ហាញពីស្លាកលេខរថយន្ត នគរបាល់ក៏បានស្រាវជ្រាវ ហើយ សុំម្ចាស់សិប្បកម្មផលិតទឹកកកឆែកឆេរកាម៉េរ៉ាសុវត្តិតែម្ចាស់អះអាងថា ចាំកូនត្រឡប់មកពីខេត្តវិញ ។ ទោះបីជាយ៉ាងតាមរយះស្លាក់លេខ នគរបាលក៏បានឆែកឆេរ ក៏បានឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះប៉ាត់ សូនី មានលំនៅផ្ទះលេខ ៨៧៦សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ៕ តុង សីហា


ចែករំលែក៖