ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរថៃហ្គ័រនឹងរៀបចំកម្មវិធីអបអរឆ្លងឆ្នាំថ្មី ២០១៩ នៅ Pub Street និង Le Moon

ចែករំលែក៖

ភ្នំពេញ៖ ​​នៅយប់ថ្ងៃទី ៣១ ​ខែធ្នូ​ ឆ្នាំ ​​២០១៨ ខាងមុខនេះ ស្រាបៀរថៃហ្គ័រនឹងរៀបចំកម្មវិធីអបអរឆ្លងឆ្នាំថ្មី ២០១៩ នៅ Pub Street ក្រុងសៀមរាប និង Le Moon Terrace Bar នៅរាជធានីភ្នំពេញដើម្បីផ្តល់ជូននូវបទពិសោធន៍ឆ្លងឆ្នាំថ្មីដ៏វិសេសវិសាលអស្ចារ្យ ដែលញ៉ាំងឲ្យអ្នកចូលរួមកម្មវិធីសប្បាយ​អឹកធឹក និងទទួលអំណរឆ្នាំថ្មីពីស្រាបៀរថៃហ្គ័រ។

កម្មវិធីពិសេសនេះនឹងចាប់ផ្តើមពីម៉ោង ៦ ល្ងាចរហូតដល់យប់ជ្រៅ និងប្រព្រឹត្តធ្វើឡើងទៅស្របពេលជាមួយគ្នានៅតាមទីតាំងនីមួយៗខាងលើ ដែលមានការចូលរួមសម្តែងពីសំណាក់ឌីជេ និងតារាល្បីៗជាតិ និងអន្តរជាតិដូចជាឌីជេល្បីប្រចាំប្រទេសថៃកញ្ញា Riviere, ឌីជេល្បីប្រចាំប្រទេសថៃកញ្ញា Cathrin, ឌីជេវ័យក្មេងស្រស់សោភាកញ្ញា Rose Candy, ឌីជេល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Nick, និងពិធីកររូបរាងស្រស់សង្ហាលោក Yaro។

សូមចូលរួមអបអរឆ្នាំថ្មីជាមួយស្រាបៀរថៃហ្គ័រឲ្យបានច្រើនកុះករ និងរាំរែកកម្សាន្តសប្បាយនៅក្នុងកម្មវិធីរាត្រីដ៏អស្ចារ្យទាំងនេះជាមួយកម្មវិធីប្រូម៉ូសិនពិសេស និងកម្មវិធីចាប់រង្វាន់ផ្សងសំណាងឈ្នះរង្វាន់ឆ្នាំថ្មីពីស្រាបៀរថៃហ្គ័រ។

តោះយើងត្រៀមខ្លួនរាប់ថយក្រោយសម្រាប់ឆ្លងឆ្នាំថ្មី ២០១៩ ជាមួយស្រាបៀរថៃហ្គ័រ!!!

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ឆ្លងឆ្នាំ​ ២០១៩ របស់ស្រាបៀរថៃហ្គ័រ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ : www.facebook.com/TigerBeerKH។

សូម​ពិសា​ស្រាបៀរថៃហ្គ័រដោយ​ការទទួលខុសត្រូវ​

អត្ថបទ៖ ថម សន


ចែករំលែក៖