ព័ត៌មានទាន់ហេតុការណ៍៖

អួនហ៊ុំម៉ាស៊ីន៤-៦ កំពុងធ្វើសកម្មភាពនៅ​ភូមិក្អមសំណរ-ចារុះ ឃុំរាំងទិល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ វេលានេះ អួនហ៊ុំ ដែលប្រើដោយទូកកាណូត​ម៉ាស៊ីន៤និង៦ កំពុង​ប្រព្រឹត្តបទល្មើសនេសាទ​នៅចំណុចមុខភូមិក្អមសំណរ និងភូមិចារុះ ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ប្រភព​រាយការណ៍ថា សកម្មភាពនេះ ត្រូវបានគាំទ្រដោយមន្ត្រីរដ្ឋបាលជលផលថ្នាក់សង្កាត់ លោក ភេម សុខុន ដោយដំណើរការចាប់តាំងពីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។

លោក ភូមិ វិមល ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់អះអាងថា នឹងចាត់ឲ្យកូនចៅអាម៉ីអាថោងចុះទៅមើល​ឥឡូវនេះហើយ ។

គួរបញ្ជាក់ថា សកម្មភាពនេសាទ​ដោយប្រើអួនហ៊ុំ តាមរយៈទូកកាណូតម៉ាស៊ីន៤-៦ជាទង្វើខុសច្បាប់ ៕

 


ចែករំលែក៖