ព័ត៌មានទាន់ហេតុការណ៍៖

លួចយកទូរស័ព្ទដៃ និងអាយកូមគេបានសម្រេច ហើយដើរកាត់មុខជនរងគ្រោះទៀត ឃើញចាប់ ក្របួចឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ២០១៨ វេលាម៉ោង៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ អំពើលួច (លួចយកទូរសព្ទដៃ និងអាយកូម) នៅចំណុចក្នុងហាងប្រាយស្តា ក្រុម៥ ផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០១នាក់ មធ្យោបាយថ្មើរជើង ។

ជនសង្ស័យចំនួន ០១នាក់ ៖ ឈ្មោះ ផុន មិថុនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

ជនរងគ្រោះ ចំនួន ០២នាក់រួមមាន ១.ឈ្មោះ ស៊ិន ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមហាងប្រាយស្តា ស្នាក់នៅក្នុងហាង ប្រាយស្តា ផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ២.ឈ្មោះ ស៊ាប យ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមហាងប្រាយស្តា ស្នាក់នៅក្នុងហាង ប្រាយស្តា ផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ៖ ទូរសព្ទដៃចំនួន០២គ្រឿង ម៉ាកអាយហ្វូន០១គ្រឿង និងម៉ាកខេមហ្វូន ។

សម្ភារបន្សល់ទុក ៖ អាយកូមចំនួន០១គ្រឿងmegaband ។

មុនពេលកើតហេតុ ជនរងគ្រោះទាំង០២ បានដេកនៅ (ចំណុចកើតហេតុខាងលើ)លុះដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះក្រោកពីដេក មិនឃើញទូរសព្ទរបស់ខ្លួន ក៍មានឆោឡោឡើង រួចជនរងគ្រោះឈ្មោះ ស៊ាប យ៉ា ថាពេលខ្លួនដេកបានឃើញមនុស្សប្រុសចំនួន០១នាក់ស្លៀកខោប៉ារ៉ា ដើរចូល រួចខ្លួនក៍ដេកទៅវិញ លុះដល់ម៉ោង ១៥និង០០នាទីថ្ងៃទី៣១.១២.២០១៨ ពួកខ្លួនបានឃើញជនសង្ស័យខាងលើដើរកាត់មុខហាងប្រាយស្តា មានសៀតអាយកូមដែលខ្លួនបាត់ ក៍នាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់អោយសមត្ថិកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់ ៕តុង សីហា


ចែករំលែក៖