ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​តូចចិត្ត​នឹង​ខ្លួន​កើត​ជំងឺ​ សម្រេចចិត្ត​ចងក​ សម្លាប់​ខ្លួន​

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​៖​ បុរស​ម្នាក់​បាន​បញ្ចប់ជីវិត​ខ្លួនឯង​ ដោយ​ចងក​សម្លាប់​ខ្លួន​នៅ​ភូមិ​ជើងភ្នំ​ ឃុំ​ត្រពាំង​ប្រី​យ៍​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ង​ លេខ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ស្រះ​ឈូក​ ឃុំ​ត្រពាំង​ប្រី​យ៍​ ស្រុក​អន្លង់​វែង​ បាន​យក​ក្រមា​ចងក​សម្លាប់​ខ្លួនឯង​ព្យួរ​នឹង​ដើម​ត្រ​សេក​កម្ពស់​២​ ម៉ែត្រ​ ពី​ដី​នៅ​ក្នុង​ព្រៃ​ខាងជើង​ផ្លូវជាតិ​លេខ​៦៧​ ចំណុច​ផ្លូវ​ឡើង​ភ្នំ​ ចម្ងាយ​៥០០​ម៉ែត្រ​ បណ្តាល​ឲ្យ​ស្លាប់​។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ដោយ​មូលហេតុ​តូចចិត្ត​នឹង​ខ្លួន​កើត​ជម្ងឺអេដស៍ ​។ ​ករណី​នេះ​បន្ទាប់​ពី​ទទួល​ព័ត៌មាន​បាន​ភ្លាម​ អធិការ​នគរបាល​ស្រុក​ បាន​ចាត់តាំង​កម្លាំង​ជំនាញ​ និង​ប៉ុស្តិ៍​រដ្ឋបាល​ ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ក្រោយ​ពី​ស្រាវជ្រាវ​រួច​ឃើញ​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ចងករ​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​រួច​ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​ ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ប៉ែន នួន


ចែករំលែក៖