ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងរ៉ឺម៉កបុកម៉ូតូ១គ្រឿងស្លាប់​ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១ ខែមករា ២០១៩ នៅចន្លោះគីឡូម៉ែតលេខ ១១៩ .១២០ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តសណ្តោងរ៉ឺម៉ក ម៉ាកហ៊ីយ៉ាន់ដាយក្បាលត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3C 6214 និងស្លាកលេខរ៉ឺម៉ក ព្រះសីហនុ 4A 1194 ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បានបុកម៉ូតូ១គ្រឿងម៉ាកសេ១២៥ ឆ្នាំ2007 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1E 9654 ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅនឹងកន្លែង។

ជនរងគ្រោះឈ្មោះ វន់ រុន ភេទប្រុស អាយុ៣៧ ទីលំនៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននរគបាលស្រុកកំពង់សីលា ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិយកទៅបុណ្យតាមប្រពៃណី ឯស្រុកកំណើត រីឯ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖