ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ស៊ីផឹកទំនាស់សំដីវាយតបគ្នា និងប្រើកាំបិតកាប់ចាក់គ្នា ចុងក្រោយម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ វេលាម៉ោង១៥និង១០នាទី អំពើហិង្សាដោយចេតនា មានអាវុធ (កាប់នឹងកាំបិតប៉ាំងតោ) កើតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចតូបលក់ស្រានៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ។

ជនរងគ្រោះឈ្មោះ ជួប វួច ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិអណ្ដូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ (របួសក្បាល០១កន្លែង,ចុងមាត់ខាងស្ដាំ០១កន្លែង, ភ្លៅខាង ឆ្វេង០១កន្លែង, កដៃស្ដាំ០១កន្លែង ។

ជនសង្ស័យឈ្មោះ ស្រុង ស៊្រែ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ។

មុនពេលកើតហេតុជនសង្ស័យអង្គុយផឹកស្រានៅកន្លែងកើតហេតុ បន្ទាប់មកជនរងគ្រោះមកផឹកជាមួយហើយ ក៏បានទំនាស់ពាក្យសំដីគ្នា រហូតជនរងគ្រោះវាយជនសង្ស័យ១ ដៃចំភ្នែកឆ្វេង ទើបជនសង្ស័យយកកាំបិតកាប់សាច់(របស់អ្នកលក់)កាប់ទៅលើជនរងគ្រោះបណ្ដាលអោយរបួសតែម្ដង ។

ចំពោះជនសង្ស័យសមត្ថកិច្ចតាមឃាត់បាននៅម៉ោង១០និង១០នាទីយប់ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញ្ញាតិជូនទៅពេទ្យឯកជននៅឃុំទ្រៀល ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនជាមួយ វត្ថុតាងបានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីសួរនាំកសាងសំណុរឿងចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖