ព័ត៌មានទាន់ហេតុការណ៍៖

ជនវិកលចរឹតម្នាក់ដេកស្លាប់ក្បែរផ្លូវដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តកោះកុង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលប្រជាពលរដ្ឋបាន​ប្រទះឃើញសពបុរសវិកលចរិតម្នាក់ បានដេកស្លាប់ក្បែរដងផ្លូវមិនដឹងតាំអពីពេលណា។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៥០នាទីរសៀលថ្ងៃអង្គារ ១០រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមករាឆ្នាំ២០១៩ នៅចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមាបានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ ឡាវ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ជាជនអនាថា និងមានសតិមិនគ្រប់ មានទីលំនៅ មិនពិតប្រាកដ ហើយការស្លាប់របស់បុរសនេះ ដោយសារខ្យល់គរ មិនមានចំណី​អាហារហូប​គ្រប់គ្រាន់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យរួចប្រគល់សពឲ្យលោកមេភូមិរៀបចំធ្វើបុណ្យតាមប្រពៃណីនៅកន្លែងកើតហេតុ ៕ សហការី


ចែករំលែក៖