ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់រងរបួសធ្ងន់ ខណៈដើរឆ្លងកាត់ផ្លូវត្រូវរថយន្តបុក នៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកអ្នកថ្មើរជើងឆ្លងផ្លូវបណ្តាលស្រ្ដីចំណាស់ម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ ភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកកាមរី(បាឡែន) ពណ៌ស ស្លាកលេខភ្នំពេញ2AP.9691 (បើកបរទិសដៅពីត្បូងទៅជើង) ដោយឈ្មោះ ម៉ម ពិសាល ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិហានថ្វា ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក)។

អ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ពីលិចទៅកើត ឈ្មោះ ហាន.ហុន ភេទស្រី អាយុ ៦៦ឆ្នាំ នៅភូមិ/ឃុំ កើតហេតុខាងលើ (របួសធ្ងន់)។

មូលហេតុជាបឋមបង្កឡើងដោយ អ្នកបើកបររថយន្តមានល្បឿនលឿន រួមផ្សំ នឹងអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វៃងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ៕ ប៊ុនរិទ្ធី


ចែករំលែក៖