ព័ត៌មានទាន់ហេតុការណ៍៖

​ជិះម៉ូតូបុកគោយន្តដឹកឈើបាក់ខ្មងជើងម្ខាងនៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​បានរងរបួសបាក់ខ្មងជើងម្ខាង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជិះម៉ូតូបុកគោយន្តដឹកឈើ នៅគ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា។​

ហេតុ​ការណ៍​ខាងលើ​បាន​បង្កឡើងនៅវេលាម៉ោង៦ និង៤០នាទី ព្រលប់ថ្ទី១ ខែមករា ឆ្នាំ​២០១៩ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៥.២៦ ស្ថិតក្នុង​ភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

ប្រភព​ព័ត៌មាន​ពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ខាននបាន​ឲ្យ​ដឹង​ថា មុនដំបូងគេឃញបុរស ២នាក់​ធ្វើដំណើរ​រួម​គ្នា ដោយម៉ូតូ ១គ្រឿង​ម៉ាក វីវ៉ា សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 8012 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកគោយន្តកន្រ្តៃដឹកឈើ ដែលកំពុង​ធ្វើចរាចរណ៍ច្រាស់ទិសគ្នា បណ្ដាល​ឲ្យ​ភាគ្គីខាងម៉ូតូរងរបួសធ្ងន់ស្រាល ចំណែក​ភាគ្គីខាងគោយន្តដឹកឈើមានរងរបួសនោះទេ។​

ប្រភព​ព័ត៌មាន​ខាងលើ​បន្ត​ថា ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​ឈ្មោះ ខៀវ គឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មុខរបរ​គ្រូបង្រៀន(បាក់ខ្មងជើងខាងស្លាំ) ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្រ្គោះ​នៅខេត្ត​បាត់​ដំបង និងអ្នក​រួម​ដំណើរ​ឈ្មោះ ជុក ភេទប្រុស រងរបួស​ស្រាល​។​

ប្រភព​ដដែល​បន្ត​ទៀត​ថា ជនរងរបួសភាគីម៉ូតូមិនពាក់មួកសុវត្ថិភាពទាំង ២នាក់ វត្ថុ​តាង​ម៉ូតូ និងគោយន្តកន្រ្តៃដឹកឈើ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រង់ចាំធ្វើការវាស់វែង និងដោះស្រាយគ្នជាក្រោយ៕ ប៉ឹម បិន

 


ចែករំលែក៖