ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយប្រពន្ធបាន១០ម៉ឺនរៀលយកទៅផឹកស្រវឹង ចង ក សម្លាប់ខ្លួនលើដើមត្នោត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់ក្រោយពី ផឹកស្រាជាប់គ្នា ២ទៅ៣ ថ្ងៃ ធ្វើឲ្យមានសតិមិនប្រក្រតីគិតខ្លី បានបញ្ចប់ជីវិតដោយវិធីចងកនៅលើដើមត្នោត ក្រោយពីសុំលុយប្រពន្ធបាន១០ម៉ឺនរៀល។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង៥និង១០ នាទីល្ងាចថ្ងៃពុធ១១ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា សពឈ្មោះ ធី ចាន់ណេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករ នៅភូមិឃុំ កើតហេតុខាងលើ មានប្រពន្ធ ឈ្មោះ ឌឿន ស្រីនាម អាយុ ២៣ឆ្នាំ​និងមានកូនម្នាក់រស់នៅក្នុងបន្ទុក ។

តាមសម្តីម្តាយបង្កើត របស់សព ឈ្មោះ ឡុង សាន ងាយុ៤៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានឱ្យដឹងថា ក្នុងរយៈពេល ០២ទៅ០៣ថ្ងៃនេះ កូនគាត់មាន សភាពមុខខ្មៅ ហើយចេះតែ ដើរផឹកស្រាមិនឈប់។ ជាក់ស្តែង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៣និង២០ នាទីរសៀល វាបានសុំលុយ ប្រពន្ធ ចំនួន ១០ម៉ឺនរៀល ហើយនិយាយថា បងលាហើយ។ ពេលនោះ ប្រពន្ធក៏មិននឹក ស្មានថា ប្តីខ្លួនទៅ ធ្វើអត្តឃាតដែរ នឹកថា ប្តីសុំលុយ យកទៅផឹកស្រាធម្មតាទេ។ ក្រោយពីកូន បានលុយពីប្រពន្ធហើយវា ក៏ដើរចេញពីផ្ទះ បាត់ទៅ។ លុះដល់ម៉ោង ៤និង៤៥ នាទីរសៀល ថ្ងៃខែឆ្នាំដដែល មិនឃើញប្តីមកផ្ទះ រូបគាត់និងកូនប្រសាស្រីនាំគ្ណាចេញទៅតាមរក ហើយពេលមក ដល់ត្រង់ចំណុច បឹងបត់ដៃ តំបន់ឡស្រងៀម ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក៏ប្រទះឃើញកូនចងក នៅនិងដើមត្នោត ស្លាប់បាត់ ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ៕ សហការី


ចែករំលែក៖