ព័ត៌មានទាន់ហេតុការណ៍៖

ឃើញភ្លាម សង្ស័យភ្លែត ចាប់ឆែកឆេរ​ បាន១៥កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤ទៀបភ្លឺ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះល្បាត នៅចំណុចមុខហ្វជូណា សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ប្រទះឃើញ ជនសង្ស័យចំនួន ០២ នាក់ ដែលគួរឲ្យសង្ស័យ ក៏ឃាត់ខ្លួន និងឆែករកឃើញវត្ថុតាងរួមមាន ៖ ម៉្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន១៥ កញ្ចប់, កាបូបស្ពាយ ចំនួន ០១, កាបូបកាន់ដៃ ពណ៌ខ្មៅ ចំនួន ០១, កាតធានាគារចំនួន ២០ សន្លឹក, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង, ទូរស័ព្ទ ចំនួន ០១ គ្រឿង ម៉ាក OPPO, កាបិតដែកកៃច្នៃ ដងមានច្រវ៉ាក់ ចំនួន ០១ ដើម និងម៉ូតូ ចំនួន ០១ គ្រឿង។

ចំពោះ ជនសង្ស័យទាំងពីរបានប្រគល់មកឲ្យការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនចាត់ការបន្តរតាមនីតិវិធីច្បាប់។

ជនសង្ស័យមានឈ្មោះ ១ឈ្មោះ សៅតុលា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ២ឈ្មោះ ឡាត ផានិត ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតបា្រកដ មានទីលំនៅមិនពិតប្រាកដ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖