ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ៧នាក់ ទៅតុលាការលើសំណុំរឿង០៥ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បាន កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ០៧នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោស តាមផ្លូវច្បាប់ ក្រោយពីបញ្ចប់ពីការសាកសួរចប់បញ្ជូនកាលពី ម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៤ មករា ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធចំនួន០៥ករណី ផ្សេងគ្នាក្នុងនោះ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៣ ករណីស្មើមនុស្ស០៤នាក់ និងពាក់ព័ន្ធលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយករណីស្មើម្នាក់ និងហិង្សាដាក់គ្នាទៅវិញទៅមកមួយករណីស្មើ២នាក់។

គួរបញ្ជាក់ថាជនសង្ស័យទាំង៧នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប បានតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរក៍បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់នាព្រឹកនេះ ៕ តុង សីហា


ចែករំលែក៖