ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ករណីលួចយកប្រាក់ប្រមាណជាង១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមបណ្តឹង របស់ជនរងគ្រោះក្នុងករណីលួចយកប្រាក់នៅក្នុងផ្ទះប្រមាណជាង១មុឺនដុល្លារ ។

ករណីនេះ កើតឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង០០នាទី នៅចំណុចផ្ទះលេខ៨៥ ក្រុម២ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមានឈ្មោះ កែវ គន្ធសុវណ្ណនី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៨៥ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ (នៅផ្ទះជាមួយជនរងគ្រោះ) ។ ចំណែកជនរងគ្រោះមានឈ្មោះ ឌី ផល្លា ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៨៥ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​ ។

យោងតាមពាក្យបណ្តឹងជនរងគ្រោះបានអោយដឹងថាសម្ភារៈបាត់បង់ ៖ ប្រាក់រៀលចំនួន៣,០០០,០០០រៀល និងប្រាក់ដុល្លារចំនួន១០,២៥០ដុល្លារ ។ សម្ភារៈបន្សល់ទុក ៖ មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន ០៣សន្លឹក ។

តាមការរៀបរាប់របស់ជនរងគ្រោះប្រាប់សមត្ថកិច្ចថា៖ មុនពេលកើតហេតុ ថ្ងៃទី២៨-១២-២០១៨ វេលាម៉ោង ១៩ និង០០នាទី ជនស្ស័យខាងលើ រស់នៅជាមួយជនរងគ្រោះ ហើយបានធ្វើសកម្មភាពលួចយកលុយរបស់ជនរងគ្រោះពីក្នុងកាបូប នៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ រហូតដល់ថ្ងៃ០១-០១-២០១៩ វេលាម៉ោងប្រហែល០៦ និង៣០នាទី មិនឃើញជនសង្ស័យត្រឡប់មកផ្ទះវិញ ពេលនោះជនរងគ្រោះបានទៅមើលលុយរបស់ខ្លួន ស្រាប់តែបាត់លុយពីក្នុងកាបូបទុកក្រោមគ្រែ រួចជនរងគ្រោះទៅឆែកកាម៉េរាសុវត្ថិភាពឃើញជនសង្ស័យខាងលើធ្វើសកម្មភាពយកលុយរបស់ខ្លួន ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ប្តឹងជនសង្ស័យ នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង លុះដល់ថ្ងៃទី០៣.០១.២០១៩ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ជនរងគ្រោះបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងធ្វើការសាកសួរតែម្តង ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចយកលុយក្នុងការបូបរបស់ជនរងគ្រោះទៅចាយអស់ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់៕ តុង សីហា


ចែករំលែក៖