ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែធ្ងន់ ប្រពន្ធនាយសានម៉ៅ យកប្លង់ផ្ទះ និងឡានទៅបញ្ចាំដើម្បីដឹកប្តីទៅសង្គ្រោះបន្តនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាសង្វេកក្រោយពីក្រុមគ្រួសារតារាកំប្លែង នាយ សាន ម៉ៅ បានព្យាយាមរកប្រាក់អស់ពីខ្លួនដើម្បីព្យាបាលជំងឺដ៏រ៉ាំរ៉ៃរបស់តារាកំប្លែងនាយសានម៉ៅ។ ដំណឹងចុងក្រោយបានទម្លាយថាប្រពន្ធតារាកំប្លែងរូបនេះបានសម្រេចចិត្តយកប្លង់ផ្ទះ និងរថយន្តយកទៅដាក់បញ្ចាំងដើម្បីបានប្រាក់ដឹកតារាកំប្លែងរូបនេះដែលឈឺធ្ងន់ទៅសង្គ្រោះបន្តនៅប្រទេសថៃ។

ដំណឹងពីអ្នកជិតដិតតារាកំប្លែង នាយសានម៉ៅ បានបញ្ជាក់ថាស្ថានភាពជំងឺបេះដូង និងហើមសួតរបស់នាយ សានម៉ៅ ហាក់ក្នុងសមភាពមួយធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ហើយក្រុមគ្រួសារនៅតែមិនទាន់អស់ចិត្ត ព្រោះចង់បន្តចេញទៅសង្គ្រោះនៅប្រទេសថៃបន្ត។ ចិត្តចង់ឲ្យស្វាមី ដែលជាអ្នករ៉ាប់រងបន្ទុកគ្រួសារនៅរស់រានមានជីវិតមើលពិភពលោក បានជំរុញឲ្យប្រពន្ធតារាកំប្លែងរូបនេះសម្រេចចិត្តយកប្លង់ផ្ទះរស់នៅសព្វថ្ងៃ រួមទាំងរថយន្តមួយគ្រឿងទៅដាក់បញ្ចាំដើម្បីដឹកប្តីពីមន្ទីរពេទ្យកាល់ម៉ែត្រទៅសង្គ្រោះបន្ទាន់បន្តនៅខេត្តអ៊ូប៊ុនប្រទេសថៃ។ ការដឹកបញ្ចូលតារាកំប្លែងរូបនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ខែមករានេះតែម្តង

តារាកំប្លែង ដែលតែងតែនាំ សំណើចចែក ជូនប្រជាពលរដ្ឋខ្មែរ មិនចេះរីងស្ងួត លោកធូ ចំរ៉ុង ហៅនាយ សាន ម៉ៅ ពេលនេះកំពុងតែស្ថិត ក្នុងស្ថានភាព សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត អាគារបេះដូង ដោយជំងឺបេះដូង ចំហរនិងហើមសួត ។ ក្រោយធ្លាក់ខ្លួនឈឺធ្ងន់គេសង្កេតឃើញមានវត្តមានសិល្បករសិល្បការិនីជិតដិតមួយចំនួនបានចេញចូលសាកសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់ខ្លួនដើម្បីជួយសម្រួលបន្ទុក ប៉ុន្តែការចំណាយ អាចនឹងមានច្រើនខណៈដែលក្រុមគ្រួសារចង់បន្តក្តីសង្ឃឹមដាក់ទៅលើមន្ទីរពេទ្យនៅក្រៅប្រទេស៕ វឌ្ឍនា


ចែករំលែក៖