ព័ត៌មានទាន់ហេតុការណ៍៖

លោកតាម្នាក់បានបាត់បង់ជីវិតដោយសង្ស័យគាំងបេះដូងនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាលៈ លោកតាម្នាក់ដែលមានអការលើសឈាមប្រចាំកាយ បានដាច់ខ្យល់យ៉ាងអណោចអធ័ម ដោយសង្ស័យថា គាំងបេះដូង ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា លោកតារងគ្រោះបាត់បង់ជីវិតឈ្មោះ ប៉ឹង ភុំ ភេទប្រុស អាយុ៧៩ឆ្នាំ សញ្ជាតិខែ្មរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ក្រុមគ្រួសារលោកតារងគ្រោះបានឲ្យដឹងថា៖ លោកតារងគ្រោះមានស្រុកកំណើតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ហើយលោកតារងគ្រោះបានចាកចេញពីស្រុកកំណើតរបស់ខ្លួនទៅរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាយូរមកហើយ លុះមកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ លោកតារងគ្រោះបានត្រឡប់ពីសហរដ្ឋអាមេរិក មកកម្ពុជាដើម្បីចូលរួមកម្មពិធីមង្គលការចៅនៅខេត្ដកំពង់ធំ រហូតមកដល់វេលាម៉ោងប្រហែល៣រសៀល ថ្ងៃខែឆ្នាំដដែល ខណៈដែលលោកតារងគ្រោះអង្គុយជជែកគ្នាលេងជាមួយបងប្អូន ក៏ស្រាប់តែលោកតារងគ្រោះបានដួលទន់ជង្គង់នៅក្នុងផ្ទះ ឃើញដូចនោះបងប្អូនលោកតារងគ្រោះក៏បានស្ទុះទៅជួយលើក ជួយធើ្វចលនា លាបរិត ច្របាច់ដៃ រហូតមានអការប្រសើរវិញ ហើយបាននិយាយគ្នាលេងធម្មតា លុះបានប្រហែល២០នាទីក្រោយមក ក៏ស្រាប់តែអ្នកជំងឺមានអការដកចង្ការមាន់ ហើយបានដាច់ខ្យល់ស្លាប់តែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើង ក្រុមគ្រួសារលោកតារងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលជំនាញក្រុងតាខ្មៅ ភ្លាមនោះនគរបាលជំនាញក្រុងតាខ្មៅ បានសហការជាមួយកម្លាំងជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ,អាជ្ញាធរដែលពាក់ពន្ធ័ និងលោកគ្រូពេទ្យអនុប្រធានមន្ទីរបង្អែកជ័យជំនះមកធ្វើការពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន ។ ក្រោយពីធ្វើការពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែអធ្វើបុណ្យតាមប្រពៃ ។

គួរបញ្ជាក់ថា លោកតារងគ្រោះជាមនុស្សមានជំងឺលើសឈាមប្រចាំកាយ ៕ ស្អាងជ័យ


ចែករំលែក៖