ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសចំនួន ១០នាក់ មាន៤សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន ១០នាក់(ប្រុស)មាន ០៤សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសកំណើតវិញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ។

ក្នុងចំណោមជនបរទេស ១០នាក់ខាងលើរួមមាន ជនជាតិអាមេរិក ២នាក់ រុស្សី ១នាក់ ទួកគី ១ នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់(គ្មានលិខិតឆ្លងដែន និងហួសទិដ្ឋាការកំណត់) ចំណែកជនជាតិចិនចំនួន ០៦នាក់ទៀត ត្រូវបានសមត្ថកិច្ចនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនកាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងទីតាំងផ្ទះលេខ២៣២ ផ្លូវប៉ូឡារីស (បូរីប៉េងហួត) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស កេងចំណេញផ្លូវភេទ ពីស្ត្រីវ័យក្មេង និងអនីតិជន ដោយប្រើប្រាស់កម្មវិធីថ្មីឈ្មោះ (APP Program) ដើម្បីអូសទាញជនរងគ្រោះនៅប្រទេសចិន រួចជនសង្ស័យទាំងនោះបានរត់គេចចូលមកលាក់ខ្លួននៅប្រទេសកម្ពុជា។

ការបណ្ដេញនេះក៏មានការចូលរួមសហការជាមួយសមត្ថកិច្ចប្រទេសចិនមកទទួលយកផងដែរ ៕ តុង សីហា


ចែករំលែក៖