ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់លាយឡំនឹងរលកខ្លាំងបានបណ្តាលឲ្យទូកកន្ទុយវែង៦គ្រឿងលិចទាំងស្រុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០២:០០នាទី មានខ្យល់ លាយឡំនិងរលកខ្លាំងបានបណ្តាលឲ្យទូកកន្ទុយវែងចំនួន ០៦គ្រឿង ត្រូវបានលិចទាំងស្រុង ។

ប្រភពបានឲ្យដឹងថា ៖

០១. ម្ចាស់ទូក ឈ្មោះ ម៉ន វឌ្ឍនា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ ទូកទេសចរណ៍ ប្រភេទទូក ៨គូ ម៉ាស៊ីនឡាន០១គ្រឿង ពណ៌ត្រួយចេកខ្ចី ។

០២.ម្ចាស់ទូក ឈ្មោះ ម៉ន សុភក្រ្ត័ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទូកទេសចរណ៍ ប្រភេទទូក ៨គូ ម៉ាស៊ីនឡាន២គ្រឿង ពណ៌ត្រួយចេកខ្ចី ។

០៣. ម្ចាស់ទូកឈ្មោះ ហ៊ន ម៉េងហ៊ាង ភេទប្រុស អាយុ ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរ បើកទូកទេសចរណ៍ ប្រភេទទូក ៨គូ ម៉ាស៊ីនឡាន២គ្រឿង ពណ៌លឿង ។

០៤. ម្ចាស់ទូកឈ្មោះ យើ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ នេសាទ ប្រភេទទូក ៧គូ ម៉ាស៊ីនកៅវ៉ា ពណ៌ទឹកប៊ិច (ស្នាក់នៅបណ្ដោះអាសន្ន) ។

០៥. ម្ចាស់ទូកឈ្មោះ ស៊ីន អេល ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ នេសាទ ប្រភេទទូក ៦គូ ម៉ាស៊ីនកៅវ៉ា ពណ៌ក្រហម (ស្នាក់នៅបណ្ដោះអាសន្ន) ។

០៦. ម្ចាស់ទូកឈ្មោះ ប្រុស ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ នេសាទ ប្រភេទទូក ៦គូ ម៉ាស៊ីនកៅវ៉ា ពណ៌តូអា កំលាំង ១៣សេះ (ស្នាក់នៅបណ្ដោះអាសន្ន) ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុង/ខេត្តព្រះសីហនុ ៕


ចែករំលែក៖