ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បាន ធ្វើអត្តឃាតចង.កស្លាប់ខ្លួនគ្មានស្តាយស្រណោះ កាលពីព្រឹក ថ្ងៃអាទិត្យ ១ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចប្រាសាទកប់គង ភូមិអូរព្រាល សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រោយមានហេតុការណ៍នេះកើតឡើងបាន ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។បន្ទាប់ពីការពិនិត្យរួច ឃើញថា ជនរងគ្រោះឈ្មោះ លាំ វិបុល ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់-ក្រុងសំរោង ។ ជនរងគ្រោះបានជិះ ម៉ូតូស្ពាយកាបូបផ្ទុកឯកសារ និងកុំព្យួរទ័រមួយគ្រឿងទៅក្បែរដើមឈើធំមួយដើមរួចដោះមួកនិងកាបូបទុកយកខ្សែចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ តែគេសង្ស័យថា អាចមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារទើបដាច់ចិត្តធ្វើអត្តឃាតបែបនេះ ។
ក្រោយមកសមត្ថកិច្ចជំនាញទៅដល់បានធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចង.កប្រាកដមែនទើបប្រគល់ សាកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី