ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច និង ពលរដ្ឋ ដេញប្រថាប់ចាប់ប្រភេញ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិតភ្ជង់ម្ចាស់វេរលុយ ប្លន់យកលុយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេរលម៉ោង១៨និង១៥នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅចំណុច ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលមត្ថកិច្ចចាប់បាននេះ មានឈ្មោះ ផាន់ សុខភ័ស្រ្ត (ហៅជា) ភេទ ប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត ភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នរស់នៅ ភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូមួយគ្រឿងសេ១០០របស់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ១B-៧៦៥បានជិះម៉ូតូសំដៅចូលទៅផ្ទះជនរងគ្រោះ ហើយបានសួរចុះឡើង ក៍បានចូលទៅកៀកជនរងគ្រោះរួចយកកាំបិតភ្ជុងគំរាមអោយនៅស្ងៀបរួចទើបគេប្រមូលយកលុយចេញពីថត តុ និង ប្រញ៉ាប់ឡើងម៉ូតូររបស់ខ្លួនជិះចេញទៅតែម្តង ។ ក្រោយពីជនសង្ស័យប្រមូលលុយចេញទៅ ជនរងគ្រោះនិង ប្រជាពលរដ្ឋដែលរស់នៅក្បែនោះ បានស្រែកឆោឡោឡើង ថាចោរៗៗ ។ ឃើញដូចនេះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានដេញតាមជនសង្ស័យរហូត ដល់ជនសង្ស័យភ័យស្លន់ស្លោ ដាក់ម៉ូតូ និង កាំបិត ចោល ទៅពួនសម្ងំនៅក្រោមផ្ទះអុំស្រី ផាន់ តុម ត្រូវជាម្តាយចិញ្ចឹមរបស់ជនល្មើស នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ច រហូតដល់ម៉ោង២២ ទើបសមត្ថកិច្ចចាប់បាន។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថិកិច្ចបានរកឃើញ នូវវត្ថុតាង ដាវមួយ ទូរសព្ទ័ដៃមួយ ម៉ូតូជនល្មើសជិះធ្វើសកម្មភាពនិងលុយបានមកវិញចំនួន៦លាន៣០ម៉ឺនរៀលផងដែរ ។
នៅពេលនេះសមត្ថិកិច្ចកំពុងកសាងសសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕ ចន្ថា