ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូទ័រមកជួសជុល ឆ្លងភ្លើងឆក់ស្លាប់ភ្លាមៗនៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបានយកម៉ូទ័ររបស់ខ្លួនមកធ្វើការជួសជុល បណ្តាលអោយឆ្លងចរន្ត ឆក់ស្លាប់តែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី ០៦ ខែមករាឆ្នាំ ២០១៩ នៅចំណុចភូមិស្រែកា្រវ ឃុំធ្លកវៀនមានស្រុកសាម្គឺមានជយ័ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សាក់ថាន ភេទប្រុស រស់នៅភូមិឃុំខាងលើ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានកាន់ម៉ូទ័រកាត់របស់របរ រប់ខ្លួនយកមកជួសជុល នៅពេលដែលកំពុងជួសជុលមិនបានប្រុងប្រយ័ត្ន ក៍បណ្តាលអោយឆក់ជនរងគ្រោះស្លាប់ភា្លៗតែម្តង ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ច ពេលសមត្ថកិច្ច ដើម្បីធ្វើកោសល្យវិច្ច័យ ក្រោយពីពនិត្យសាកសពរួច បានធ្វើការសន្និដ្ឋាន ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ។ ក្រោយមកសមត្ថិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖