ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដំឡូងមីបុករបងសាលារៀនផ្អើលសមណ​សិស្ស​បេក្ខជន​ ​ប្រឡង​ធម្ម​វិន័យ ព្រលឹងចុងសក់​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រថ​យន្ត​ធំ​ដឹកដំឡូងមីមួយគ្រឿងខណៈកំពុងបើកបរបានដាច់​ហ្វ្រាំង​បុក​ប៉ើង​របងសាលារៀនកាលពីម៉ោង១១និង៥០នាទី​ព្រឹកថ្ងៃអាទិត្យ ១ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៦ខែមករា​ឆ្នាំ២០១៩ មណ្ឌល​វិទ្យាល័យ​សិរីសោភ័ណ​ក្នុងភូមិ១​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ធ្វើឲ្យសមណ​សិស្ស​បេក្ខជន​-នារី​រាប់ពាន់នាក់ដែល​កំពុង​អង្គុយ​ប្រឡង​ធម្ម​វិន័យ​ព្រលឹងចុងសក់​គ្រប់ៗគ្នា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង ដោយសារ​រថយន្ត​យី​ឌុប​កង់១៦ម៉ាក​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B៤២៩៩ដឹកទំនិញ​ធុន​ធំ(ដឹក​មើមដំឡូង​មី​ស្ងួត)កង់១៦ដាច់​ហ្វ្រាំង​ជ្រុល​ទៅបុក​របង​សាលារៀន និង​ម៉ូតូ​ឈប់​ចត ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត បណ្តាលឲ្យខូចខាតយ៉ាងដំណំ ។

យ៉ាងណាគ្រោះថ្នាក់​ចរាចរណ៍​បុក​លាន់ឮដូចរន្ទះនេះចាត់​ទុក​ថា ជា​សំណាង១ក្នុង១ពាន់​គ្រោះថ្នាក់​ដោយសារ​គ្មាន​បង្ក​ឱ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​ឬ​ស្លាប់​ឡើយ។ប៉ុន្តែ​ធ្វើឱ្យ​មនុស្សម្នា​នៅ​ម្តុំ​នោះ​ជាពិសេស​បេក្ខជន​-នារី​ដែល​ភាគច្រើន​ជាស​មណ​សិស្ស​ជិត២.០០០នាក់​កំពុង​អង្គុយ​ប្រឡង​យក​វិញ្ញាបនបត្រ​ធម្ម​ន័យ​ថ្នាក់​ត្រី.ទោ.ឯក​ឆ្នាំ២០១៨- ២០១៩ ​នៅក្នុង​វិទ្យាល័យ​សិរីសោភ័ណ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ភ័យ​ព្រលឹង​ចុង​ដែរ ។

មន្រ្តីនគរបាលក្រុងសិរីសោភ័ណបាន​ឲ្យដឹងថា ករណីនេះបង្ក​ឱ្យ​ខូចខាត​ម៉ូតូ១គ្រឿង​ដែល​ចត​ទីនោះ និង​រថយន្ត​បង្ក១គ្រឿង ខូចខាត​ធ្ងន់​ហើយត្រូវបាន​នគរបាល​នាំយកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត រង់ចាំ​ដោះស្រាយ​សង​ការខូចខាត​ដល់​សាលារៀន ,ម្ចាស់​ម៉ូតូ​និង​បំពេញ​និតិ​វិធីពេលក្រោយ ៕ សហការី


ចែករំលែក៖