ខេត្តសៀមរាប៖ មេឈ្មួញដឹកឈើ ឈ្មោះ ដំ ល្បីថាមន្រ្ដីជំនាញខេត្តសៀមរាបមិនហ៊ានបង្ក្រាប ការលេចលឺពាក្យដូច្នោះ ក៏ដោយសារឈ្មួញឈើនេះ អាចដឹកជញ្ជូនឈើយ៉ាងតលូនរាប់ឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចចុះបង្រ្កាបបានម្ដងណាឡើយ ។
បច្ចុប្បន្នគេសង្កេតឃើញឈ្មួញឈើដុះស្លែនេះដឹកជញ្ជូនឈើឈើនៅចំណុចអូរអាកុក និងភូមិត្រពាំងថ្ម ស្រុកស្វាយលើ រួចដឹកជញ្ជូនចូលមកខេត្តសៀមរាប តាមស្រុកសូទ្រនិគម ឆ្លងកាត់ទីស្នាក់ការ មេព្រៃ ទីស្នាក់ការបរិស្ថាន ជាច្រើនកន្លែង ដើម្បីយកមកស្តុបទុកនៅឃ្លាំងដាក់ឈើមួយកន្លែងនៅភូមិខ្នា រក្សាទុកចែកចាយ បន្តតាមដេប៉ូឈើមួយចំនួននៅក្នុងខេត្ត ។
ប្រភពព័ត៏មានពីពលរដ្នថាឈ្មញឈើអាងខ្នងខ្សែអ្នកធំៗគឺ លោកវ៉ាន់ ផាន់ណា អតីតរដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅចាំជួយពីក្រោយខ្នងបានជាហ៊ានដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យដោយមិនក្រោតក្រែងមន្រ្ដីណាទាំងអស់។ ជាក់ស្ដែងសកម្មភាពដឹកជញ្ជូនរបស់មេឈ្មួញឈ្មោះដំ បានធ្វើការដឹកជញ្ជូនឈើចេញពីស្រុកស្វាយលើចូលមកចំណុចខាងលើក្នុងក្រុងសៀមរាបមានសុវត្ថិភាព ។
ពាក់ព័ន្ធនឹងការរិះនេះយើងមិនអាចសុំការបំភ្លីពីលោក វ៉ាន់ ផាន់ណា អតីតះរដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅបានទេ ដោយសារគ្មានលេខទូរស័ព្ទ តែយើងរង់ចាំការបំភ្លឺនេះគ្រប់ម៉ោងធ្វើការ ។
មហាជនបានសំណូមពរដល់អាជ្ញាធរខេត្តសៀមរាប គួរមានវិធានការចំពោះឈ្មួញឈើខាងលើនេះផង កុំបណ្ដោយឲ្យឈ្មួញក្រអើតក្រទមខ្លាំងពេក ៕ ប៊ុនរិទ្ធី