កាលពីដើមឆ្នាំ២០១៨ អាមេរិកបានចាប់ផ្តើមសាកល្បងឆ្ពោះទៅកាន់សមុទ្រ ទឹកកកដោយមានគម្រោងបង្កើនទីតាំងយោធានៅទីនោះ ។ រុស្ស៊ីក៏មានការបារម្ភ ដោយមើលឃើញថា អាមេរិកកំពុងអភិ វឌ្ឍសមត្ថភាពយោធារបស់ខ្លួនត្រៀម សម្រាប់សង្រ្គាមក្នុងដែនទឹកដ៏ត្រជាក់ជាងគេបំផុតនៅក្នុងពិភពលោកមួយនេះ។
ជុំវិញផែនការនេះដែរ Washington Times មេបញ្ជាការកងឆ្មាំសមុទ្រអាមេរិក លោក ផូល ហ្សូ៊គុន (Paul Zukunft) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនពិតជា កំពុងស្វែងរក ការអភិវឌ្ឍសមត្ថភាពនាវាបំបែកទឹកកករបស់ខ្លួន ជាមួយការបំពាក់គ្រាប់មីស៊ីលពិតមែន។ «យើងត្រូវតែសម្លឹងមើលពីភាពខុសគ្នា នូវអ្វីដែលនាវា បំបែកទឹកកកបាននិងកំពុងធ្វើ ពីព្រោះពិតណាស់យើងត្រូវការវា ដើម្បីរក្សាទីតាំង ទម្ងន់ និងឥទ្ធិពល របស់យើង»។
មេបញ្ជាការឆ្មាំដែនសមុទ្រអាមេរិកខាងលើនេះ ក៏បានបន្ថែមទៀតដែរថា សហរដ្ឋអាមេរិកគួរតែបំពាក់គ្រាប់មីស៊ីល នៅលើនាវាបំបែកទឹក ខណៈពិភពលោកត្រូវបានគេរំពឹងថា អាចនឹងមានការផ្លាស់ប្ដូរពី ៥ ឬ ១៥ឆ្នាំខាងមុខ។
ប៉ុន្តែក្រោយមួយឆ្នាំនៃការខិតរបស់កម្លាំងទាហានអាមេរិក គឺដូចជាបានបរាជ័យទាំងស្រុង នាវាបំបែកផ្ទាំងទឹកកក មួយគ្រឿងខូច និងមួយគ្រឿងទៀត កំពុងជុសជុល ។ ចំណុចទាំងនោះហើយបានជាក្រុមអ្នកវិភាគបានលើកឡើងថា មហាអំណាចយោធាអាមេរិក បានត្រឹមតែឈរមើលមិនអាចប្រជែងជាមួយរុស្ស៊ីនៅតំបន់អាក់ទិក(ប៉ូលខាងជើងផែនដី)
រុស្ស៊ី បានបង្កើនសកម្មភាពសាងសង់ទីតាំងយោធា ពង្រីកកម្លាំងសព្វាវុធ នៅតំបន់ទឹកកកអាក់ទិក (ប៉ូលខាងជើងផែនដី) ដើម្បីពង្រីកការគ្រប់គ្រងនៅទីនោះដែលមានធនធានធម្មជាតិប្រេង ឧស្ម័នយ៉ាងច្រើន ។
អាមេរិកមិនចង់ឲ្យតំបន់អាក់ទិក ធ្លាក់ចូលក្នុងដៃរុស្ស៊ីនោះឡើយ ប៉ុន្តែអាមេរិក មិនមានសមត្ថភាពនៅក្នុងការគ្រប់គ្រង ដែនសមុទ្រទឹកកក ដូចជាកម្លាំងទាហាន រុស្ស៊ី ដែលសុំទៅនឹងអាកាសធាតុត្រជាក់នោះ ។ អាមេរិកបានគ្រប់គ្រងមហាសមុទ្រ ធំៗលើពិភពលោក ដោយក្រុមនាវាផ្ទុកយន្តហោះរបស់ខ្លួន ប៉ុន្តែមិនហ៊ានប្រថុយ នៅតំបន់អាក់ទិកឡើយ ។
កន្លងមក កម្លាំងទាហានជើងទឹកអាមេរិក បានឡើងគម្រោងធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំនៅប៉ូលខាងជើងផែនដី ដែល មានឈ្មោះថា«សេរីភាពដែនសមុទ្រ » ប៉ុន្តែក្រោយមកក៏បានលុបចោលវិញ មិនហា៊នប្រថុយនឹង អាកាសធាតុនៅទីនោះ ។មេបញ្ជាការកងទ័ពជើងទឹកអាមេរិក Paul Zukunft បានលើកឡើងថា នាវាបំបែកទឹកកក Polar Star តែមួយគត់របស់អាមេរិកធ្វើសកម្មភាពដោយមិនមានជំនឿចិត្តខ្ពស់នោះឡើយ ដូច្នេះប្រសិនបើមានរឿងអាក្រក់កើតឡើងនោះ វិធីសាស្ត្រដោះស្រាយតែមួយគត់ គឺអំពាវនាវឲ្យទាហានរុស្ស៊ីជួយតែប៉ុណ្ណោះ ដោយទាហានរុស្ស៊ីមានបទពិសោធន៍ខ្ពស់ ក្នុងតំបន់ទឹកកក។
ក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើ អាមរិកប្រថុយទៅកាន់តំបន់អាក់ទិកនោះ នឹងមិនអាចវិលត្រឡប់ចេញមកវិញបានឡើយ មានតែលះបង់ជីវិត នៅលើផ្ទាំងទឹកកកនោះ។ ប៉ុន្តែបើចង់ត្រឡប់មកវិញដោសុខសាន្តត្រូវអង្វរអំពាវនាវឲ្យរុស្ស៊ីជួយ នៅពេលនោះរុស្ស៊ីនឹងដាក់លក្ខខណ្ឌជាច្រើនដល់អាមេរិក ហើយអាមេរិកត្រូវបង្ខំចិត្តទទួលយក ។ ទាំង នោះអាចធ្វើឲ្យអាមេរិក ចាញ់ប្រៀបរុស្ស៊ី ជាមិនខាន។
ចំណុចខាងលើបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកធ្វើមហាអំណាចនៅទីណាក៏បាន មហាសមុទ្រ អាត្លង់ទិក ប៉ាស៊ីហ្វិក ឬឋានព្រះចន្ទ ព្រះអង្គារ … លើកលេងតែតំបន់អាក់ទិក ។
សមុទ្រទឹកកក អាក់ទិកមានទឹកកក គ្របដណ្តប់ពីលើកម្រាស់ដល់ទៅ៦,៤ ម៉ែត្រ ហើយបើនាវាឆ្លងកាត់ទីនោះត្រូវតែជានាវាទំនើបបំផុតអាចបំផ្លាញផ្ទាំងទឹក កកទាំងនោះបាន ។ អាមេរិក មាននាវាបំផ្លាញទឹកកកតែ ពីរគ្រឿងប៉ុណ្ណោះគឺ Polar Star និង Polar Sea ប៉ុន្តែមួយគ្រឿងបានខូចនិងមួយគ្រឿងទៀត កំពុងជួសជុល ។ចំណែករុស្ស៊ីវិញ មាននាវាបំផ្លាញទឹកកក រហូតដល់ទៅ៥៤គ្រឿង ជាប្រភេទទំនើបបំផុត អាចធ្វើព្យុះភ្លៀងនៅសមុទ្រ អាក់ទិកគ្រប់ពេលវេលា ដោយគ្មាន ប្រទេសណាមួយអាចធ្វើបាន។
តំបន់ប៉ូលខាងជើងផែនដីមានអ្វី បាន ជាប្រទេសមហាអំណាចចង់បាន?ភូមិ សាស្ត្រតំបន់ប៉ូលខាងជើងផែនដី គឺជា តំបន់ដែលមានការប្រជេងគ្នារវាងមហា អំណាចពិភពលោក មិនចាញ់ការប្រជែង ឥទ្ធិពលនៅក្នុងតំបន់ភូមិសាស្ត្រផ្សេងៗឡើយ ដើម្បីតែផលប្រយោជន៍របស់ ប្រទេសមហាអំណាច ។
ប៉ុន្តែដោយសារតែតំបន់អាក់ទិកមិន មានប្រទេសណាទៅដល់មុនរុស្ស៊ី ទើបរុស្ស៊ីបានកំណត់ព្រំដីប៉ូលខាងជើង ដែលមានទំហំដល់ទៅ ១លាន២សែនគីឡូ ម៉ែត្រ ដោយបានប្រកាសនៅអង្គការសហប្រជាជាតិ ។ ដូច្នេះ ធនធានធម្មជាតិ ដ៏សម្បូរបែបនៅទីនោះ គឺជារបស់រុស្ស៊ីទាំងអស់ ក្នុងនោះមាន ថាមពលប្រេងមាន ដល់ទៅ៩០ពាន់លានបារ៉ែល និងឧស្ម័ន ធម្មជាតិ ៤៧ពាន់ពាន់លានម៉ែត្រគូប ។
អាមេរិកមិនទទួលស្គាល់ការប្រកាស របស់រុស្ស៊ីពីដែនអធិបតេយ្យយ៉ាងធំនៅទីនោះឡើយ ប៉ុន្តែអាមេរិកមិនអាចធ្វើអ្វីបាន ដោយតំបន់នោះនៅជិតរុស្ស៊ី ជាងគេ ហើយមានតែរុស្ស៊ីប៉ុណ្ណោះដែលមាន សមត្ថភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រង តំបន់ទឹកកក៕ ម៉ែវ សាធី