ភ្នំពេញ ៖ រថយន្តLEXUS RX400h ពាក់ស្លាកលេខ ខេមរភូមិន្ទ01,2-8536 បានបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តបង្កដាច់កាឡែរកង់មុខរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេ សង្កេតឃើញរថយន្តបង្កម៉ាក LEXUS RX400h ពណ៌ប៉ារ៉ា ពាក់ស្លាកលេខ ខេមរភូមិន្ទ01,2-8536 បានធ្វើដំណើរឆ្លងស្ពានជ្រោយចង្វារ ទិសដៅពីកើតមកលិច ដោយគ្រាន់តែឆ្លងផុតមិនបានប៉ុន្មានម៉ែត្រផង ស្រាប់តែបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មខ្ទាតចេញពីទំរង់ដើមអស់១កង់ ចំណែករថយន្តបង្កបានដាច់កាឡែកង់មុខផ្នែងខាងឆ្វេងអូសជាង១០ម៉ែត្រទើបទៅមុខលែងរួច ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមនុស្សរងរបួសនោះទេ ហើយក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកវាស់វែង យករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំចាត់ការបន្តតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ