ខេត្តស្ទឹងត្រែង៖ សត្វស្វា៤ក្បាលធំៗល្មម ដែលព្រានព្រៃ ដាក់អន្ទាក់ស្បៃមុង បានចំនួន៤ក្បាល សំណាងល្អ បានក្រុមមន្ត្រីឧទ្យានុរក្សបរិស្ថានការពារជំរកសត្វព្រៃ ព្រៃឡង់ បានរំដោះពីក្រញាំព្រានព្រៃ ព្រលែងឲ្យមានសេរីភាពវិញហើយ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងចំណុចទូលបេង ភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ប្រភពមួយបាននិយាយថា បច្ចប្បន្នមិនថា តែសត្វស្វានោះទេ គឺសត្វជាច្រើន ប្រភេទដែលរងការវិនាសជាបន្តបន្ទាប់ ដោយសារតែប្រជាពលរដ្ឋខ្លួនឯង មិនគិតពីការជួយថែរក្សា និងអភិរក្សទេ គិតតែឲ្យតែបានលុយ និងបរបាញ់ដាក់អន្ទាក់ វាយលបដាក់មង ឬរហូតប្រើទៅដល់ឧបករណ៍ឆក់ថែមទៀត រួមផ្សំការកាប់ទន្ទ្រានព្រៃឈើ យកដីជាកម្មសិទ្ធិ និងកាប់រលំអារច្រៀក ដឹកជញ្ជូនចេញ យកទៅលក់នៅប្រទេសក្រៅ ពីតំបន់ព្រៃការពាររបស់រដ្ឋ ព្រៃសហគមន៍ ព្រៃជំរកសត្វព្រៃជាដើម ជាពិសេសគឺតំបន់ពៃឡង់នេះតែម្តង ក៏កំពង់តែរងនូវការកាប់ទន្ទ្រាន និងដិកជញ្ចូនពីសំណាក់ឈ្មួញឧក្រឹដ្ឋជនព្រៃឈើជារាង្គរាល់ថ្ងៃ ធ្វើឲ្យសត្វព្រៃគ្រប់ប្រភេទ និងព្រៃឈើ ជិតបាត់បង់ផុតពូជន៍បន្តិចម្តងៗ ចំណែកសត្វស្វាទាំង៤ក្បាលនេះ ពិតជាសំណាងណាស់ ដែលបានក្រុមឧទ្យានុរក្សបរិស្ថានការពារសត្វព្រៃ នៅតំបន់ព្រៃឡង់ ជួយសង្គ្រោះទាន់ពេល កំអីក្សៃជីវ៉ាហើយ។
លោកស្រី រតនា ជាមន្ត្រីឧទ្យានុរក្សការពារសត្វព្រៃ ព្រៃឡង់បាននិយាយថា ពួកគាត់ដើរល្បាតពេលថ្ងៃ ដើម្បីការពារព្រៃឈើ និងសត្វព្រៃ នៅតំបន់នោះ នៅពេលយប់ពួកគាត់បានសម្រាក់ក្នុងព្រៃនៅជិតផ្លូវ ម៉ោងប្រមាណ៤.៣០នាទីទាបភ្លឺ ថ្ងៃទី០៧ ខែមករា ២០១៩ ក៏បានឮសំឡេងម៉ូតូ ចេញពីក្នុងព្រៃស្ងាត់ ពេលនោះក្រុមព្រាន់ព្រៃទាំងនោះ មានគ្នា៣អ្នកជីម៉ូតូពីគ្រឿង ខណៈពេលនោះពួកគេបានប្រទះឃើញពួកគាត់ ក៏ទម្លាក់ថង់ស្វាទាំងបួនក្បាលនោះចោល បើកម៉ូតូរត់យកតែតែប្រាស់អាយូស បាត់ស្រមោលបន្សល់តែសត្វស្វាបួនក្បាលនៅចំណុចខាងលើ។
លោកបានបន្តទៀតថា ក្រោយពីការត្រួតពិនិត្យឃើញថាក្នុងថង់នោះ មានសត្វស្វាបួនក្បាល មានទម្ងន់ចាប់ពី៣.៥.៧ គីឡូក្នុង១ក្បាល ក៏បានធ្វើរបាយការណ៍ និងរាយការណ៍ទៅថ្នាក់លើដើម្បីធ្វើការព្រលែង ព្រោះខ្លាចវាថប់ដង្ហើមស្លាប់។ ក្រោយមកក្រុមការងារពួកលោកក៏ធ្វើ ការស្រាយថង់ព្រលែងស្វាទាំងបួនក្បាលនោះ ឲ្យមានសេរីភាពឡើងវិញ នៅវេលាម៉ោង៦.៤៥នាទី ព្រឹកថ្ងៃ ខែ ឆ្នាំដដែល។
លោកក៏សូមអំពាវវនាវដល់បងប្អូនពលរដ្ឋ ទាំងអស់ឲ្យចេះជួយថែរក្សា និងការពារព្រៃឈើ និងសត្វព្រៃ ព្រៃឈើជាអាយុជីវិតនៃមនុស្សយើងទាំងអស់គ្នា ហើយវាក៏ជាជំរកសត្វព្រៃដ៏កក់ក្តៅ និងអាយុជីវិតពួកវាផងដែរ ដើម្បីអភិរក្សធនធានធម្មជាតិ គឺនាំគ្នាអភិរក្សពីខ្លួនយើងឡើងទៅ ៕ មាស សុផាត