ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃអង្គារ ២ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នារីជនជាតិចិនម្នាក់ ឈ្មោះ Wang Dan អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G39865828 បានធ្វើដំណើរដោយរថយន្តតាមផ្លូវជាតិលេខ៥ ដល់ចំណុចភូមិស្នាយទោល ឃុំត្រពាំងជងស្រុកបាកាន ខេត្ត ពោធិ៍សាត់ ស្រាប់តែងងឹតមុខទន់ដៃទន់ជើងដួលលើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើលគ្រប់គ្នា ។ បន្ទាប់ពីឃើញបែបនេះ សមត្ថកិច្ចនគរបាលមូលដ្ឋាន បាន យករថយន្តដឹកទៅ មន្ទីរពេទ្យស្រុកបាកាន ហើយក្រោយពិនិត្យបានមួយស្របក់គ្រូពេទ្យប្រាប់ថានាងជំងឺមានស្ថានភាពធ្ងន់ធ្ងរពេក ក៏សុំសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ស្រុកបាកាន បញ្ជូនមកមន្ទីរពេទ្យខេត្ត។
ក្រោយគ្រូពេទ្យខេត្តពិនិត្យយ៉ាងដិតដល់យ៉ាងយូរនោះទើបដឹងថា នារីនេះមានជំងឺសរសៃប្រសាទ ហើយក៏សម្រេចចិត្តបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីទំនាក់ទំនងទៅស្ថានទូតចិនប្រចាំកម្ពុជាធ្វើកិច្ចការនេះបន្ត ៕