ព័ត៌មានទាន់ហេតុការណ៍៖

ចិនម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តបុកទ្រូងផ្លូវនៅមុខក្តាន់ពីរ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តទៅបុកក្បលនាគពុះចែកទ្រូង ផ្លូវរួញមុខទៅលែងរួច ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តឡិចស៊ីស RX-300 ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2P-0432 និងមានបុរសម្នាក់ទៀតរួមដំណើរ ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តបង្កខូចខាតផ្នែកខាងមុខ ទៅលែងរួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ

 


ចែករំលែក៖