ខេត្តព្រះសីហនុ៖ ជនសង្សយ័ជនជាតិចិនម្នាក់ ដែលបើកបររថយន្ត បង្កជាគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អ្នកដទៃ ក្នុងក្រុងព្រះសីហនុ ត្រូវបាននគរបាលចរាចរណ៍ខេត្តព្រះសីហនុ បញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ ។
លោកឧត្តមសេនីយ៍ត្រីអុី សុខាស្នងការរងនគរបាលខេត្តព្រះសីហនុថ្លែងថា ជនសង្សយ័ឈ្មោះ LI XIAOGANG ភេទប្រុសជនជាតិចិន អ្នកបើកបររថយន្ត LEXUS RX330 ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសដល់អ្នកដទៃ កាលពី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២២:០០នាទីយប់ លើផ្លូវ២ធ្នូ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ