ភ្នំពេញ៖ មានមនុស្សជាច្រើនដែលធ្វើដំណើរទៅជប់លៀងច្រើនកន្លែង ដែលក្នុងនោះអ្នកធ្វើដំណើរជាង ៧០.០០០ នាក់ ទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានជិះយានជំនិះរបស់ Grab ចាប់ពីពីរដងឡើងទៅ ចន្លោះពីម៉ោង ៩ ល្ងាច ដល់ម៉ោង ៣ ទៀបភ្លឺ ហើយមានអ្នកធ្វើដំណើរបីនាក់ ដែលបានជិះរហូតដល់ ទៅ ៨លើកក្នុងរាត្រីនោះ។ នេះបើផ្អែកលើការកក់សេវាចន្លោះពីម៉ោង ៥ ល្ងាច ថ្ងៃទី ៣១ ធ្នូ ២០១៨ ដល់ ម៉ោង ០១ រំលងអាធ្រាត្រ ថ្ងៃទី ០១ មករា ២០១៩។
យោងតាមទិន្នន័យរបស់Grabបានពិនិត្យមើលឃើញនូវព័ត៌មានគួរឲ្យចាប់ អារម្មណ៍ជាច្រើន ពីរបៀបដែលប្រជាជននៅអាស៊ីអាគ្នេយ៍អបអរឆ្នាំថ្មី។ ការធ្វើដំណើរមួយលើកមានអ្នកជិះយ៉ាងហោចម្នាក់ និងអ្នកកបើកបរ ដូច្នេះ មានន័យថា មានមនុស្សជាង ៦៣.០០០ នាក់ បានស្វាគមន៍ឆ្នាំថ្មី ដោយស្ថិតក្នុងយានជំនិះជាមួយ Grab។
ប្រជាជនក៏បានផ្ញើសារជជែកឆ្លើយឆ្លងគ្នាខ្លាំងផងដែរ នៅរាត្រីឆ្លងឆ្នាំ! សារតាម GrabChat១ ចំនួនប្រមាណ ៩,៧៥ លានសារ ត្រូវបានផ្ញើឲ្យគ្នាទៅវិញទៅមកចន្លោះពីម៉ោង ៥ ល្ងាច ដល់កណ្ដាលរាត្រីនៃថ្ងៃទី ៣១ ធ្នូ ២០១៨ ដោយក្នុងនោះរាប់បញ្ចូលទាំងសារជារូបភាព និងជាសំឡេងផងដែរ។ពេលវេលាដែលប្រជាជននៅក្នុងតំបន់អាស៊ីចេញទៅអបអររាត្រីឆ្លងឆ្នាំ គឺប្រមាណជា ម៉ោង ១០ ដល់ ១១ យប់ ដែលចន្លោះពេលនេះ យើងបានសង្កេតឃើញថា មានការកើនឡើងខ្លាំងបំផុតនូវការកក់ សេវាធ្វើដំណើរ បើធៀបទៅនឹងថ្ងៃច័ន្ទ ធម្មតា២។ ប្រជាជនភាគច្រើនត្រៀមខ្លួនចូលសម្រាកវិញនៅចន្លោះម៉ោង ១ និងម៉ោង ២ រំលងអាធ្រាត្រ ដែលក្នុង ចន្លោះពេលនោះ យើងមិនត្រឹមតែបានសង្កេតឃើញថា ចំនួនកក់សេវាធ្វើដំណើរមានការកើនឡើង ខ្ពស់បំផុតសម្រាប់វេលារំលងអាធ្រាត្រ ហើយក៏មានការកើនឡើងខ្លាំងបំផុតនូវការកក់សេវាធ្វើដំណើរ បើធៀបទៅនឹងថ្ងៃអង្គារ៣។ នៅរាជធានីភ្នំពេញ Grab បានសង្កេតឃើញថាការកក់សេវាយានជំនិះកើនឡើង ១៨ដង នៅម៉ោង ០១ រំលងអាធ្រាត្រ នាថ្ងៃទី ០១ មករា បើធៀបទៅនឹងថ្ងៃអង្គារធម្មតា។ មុនពេលអាធ្រាត្រ (១៧:០០-០០:០០)រំលងអាធ្រាត្រ (០០:០០ – ០៤:០០)តើមនុស្សទៅទីណាខ្លះដើម្បីអបអររាត្រីឆ្លងឆ្នាំ?
សណ្ឋាគារកាំបូឌីយ៉ាណា ផ្សារទំនើបអ៊ីអនម៉លទី១ និង ណាហ្គាវើល២ ជាគោលដៅធំ សម្រាប់ការអបអរឆ្នាំថ្មី។ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានការប្រគំតន្ត្រីសម្រាប់អបអរឆ្នាំថ្មី ខណៈដែលប្រជាជនខ្លះនាំគ្នាដើរទិញទំនិញនៅផ្សារទំនើបអ៊ីអនម៉លទី ១ ដោយសារតែមានកម្មវិធីបញ្ចុះតម្លៃ/ប្រូម៉ូសិន។
អ្នកបើកបរម្នាក់ផ្ដល់សេវាដឹកជញ្ជូនក្នុងចំនួនច្រើនបំផុតនៅល្ងាចឆ្លងឆ្នាំ (ចន្លោះពីម៉ោង ១៧:០០- ២៣:៥៩ ថ្ងៃទី ៣១ ធ្នូ ២០១៨)ខណៈដែលពេលនោះ ពួកយើងបាននាំគ្នាចេញទៅក្រៅដើម្បីអបអរឆ្នាំថ្មី ប៉ុន្តែអ្នកបើកបររបស់យើង ក៏ខិតខំប្រឹងប្រែងធ្វើការណាស់ដែរ។ ដោយសារតែមានតម្រូវការសេវាយានជំនិះខ្ពស់បែបនេះ អ្នក បើកបរម្នាក់របស់ Grab អាចផ្ដល់សេវាដឹកជញ្ជូនបានរហូតដល់ទៅ ២៦ ជើងចន្លោះពីម៉ោង ៥ ល្ងាច ដល់ពាក់កណ្ដាលអាធ្រាត្រនៃថ្ងៃទី ៣១ ធ្នូ ២០១៨។ខាងក្រោមនេះ គឺជាចំនួននៃការដឹកជញ្ជូនច្រើនដងបំផុតសម្រាប់អ្នកបើកបរម្នាក់នៅតាមទីក្រុងនានា នៅរាត្រីឆ្លងឆ្នាំមានដូចជា ទីក្រុងបាងកក ២៤ ដង, ទីក្រុងហាណូយ ២៣ ដង, ទីក្រុងហ្សាកាតា ១៩ ដង, ទីក្រុងKlang Valley ២៦ ដង,ទីក្រុង Metro Manila ២៣ ដង, រាជធានីភ្នំពេញ ១៨ ដង, សិង្ហបុរី ២៤ ដង, រ៉ង់ហ្គូន ១៧ ដង៕ វឌ្ឍនា



សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច