ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​អាយុ​៣ឆ្នាំ​ម្នាក់​ នៅជាមួយ​ជីដូន​ រត់​លេង​លើ​ផែ​ធ្លាក់​ទឹក​លង់​ស្លាប់​នៅ​កោះ​ខ្យង​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍​ត្រី​អ៊ួង វុទ្ធី​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​ បាន​ឲ្យ​ដឹង​ថាៈ​ នៅ​វេលា​ម៉ោង​៩:០០​នាទី​ ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ២០១៩ នេះ​ មាន​ការ​ផ្អើល​ឆោឡោ​ ដោយ​សារ​ក្មេង​ស្រី​អាយុ​៣ឆ្នាំ​ បាន​រត់​លេង​ហើយ​ធ្លាក់​ទឹក​ លង់​ស្លាប់​ នៅផែទូក​នេសាទ​ ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុង​ខណៈ​ដែល​ក្មេងស្រីខាង​លើ​ នៅជាមួយជីដូន ហើយរត់ទៅលេងនៅផែរួច ក៏ធ្លាក់ទឹក​ លង់ស្លាប់តែម្តង។

មន្ត្រីមូលដ្ឋានប្រាប់ថា មូលហេតុដោយសារក្មេងស្រីរងគ្រោះនៅជាមួយជីដូន ហើយរត់ទៅលេងនៅផែរួចក៏ធ្លាក់ទឹកលង់ស្លាប់តែម្តង។

ដំណឹង​ក្រៀមក្រំ​នេះ​ ក៏សូមជូន​ដល់​ អ្នក​អាណា​ព្យាបាល​ ក្មេង​ៗ​ទាំង​អស់​ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័​ត្ន ផងដែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖