ព័ត៌មានទាន់ហេតុការណ៍៖

ប្រើល្បិចចូលទិញកាហ្វេឃើញឱកាសល្អលួចម៉ូតូមិនបានសម្រេចត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យ សមត្ថកិច្ចបន្ទាប់ពីរូបគេ និងបក្ខពួកប្រើល្បិចចូលទិញកាហ្វេ រួចធ្វើសកម្មភាពលួចម៉ូតូZoomer-X មួយគ្រឿង បានសម្រេច កាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី៨​ ខែមករា ឆ្នាំ២០១៩ ភូមិបាក់ទូក​ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះ សយ​ សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រួមដំណើរដោយជនសង្ស័យម្នាក់ទៀត ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-0251 ។ ចំណែកជនរងគ្រោះឈ្មោះ កុយ​ ចន្ថា ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវជា ម្ចាស់ម៉ូតូម៉ាកZoomer-X ពណ៌ទឹកប្រា ក់ពាក់ស្លាកលេខ ភ្នំពេញ 1SK-7647 ។

តាមសម្តីសាច់ញាតិជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកZoomer-X ខាងលើនៅមុខបន្ទប់ក្បែរកន្លែងគេលក់កាហ្វេ ដោយមិនបានដកសោចេញនោះទេ ។ ក្រោយមកស្រាប់មានសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិចខាងលើចូលមកទិញកាហ្វេ១កែវនៅក្បែរផ្ទះជនរងគ្រោះ ចំណែកបក្ខពួកជនសង្ស័យម្នាក់បានចូលមកទិញកាហ្វេមួយកែវ តែអ្នកលក់មិនទាន់បានលក់ឲ្យផង ក៏ឃើញម៉ូតូ Zoomer-X នៅក្បែរនោះក៏ជិះគេចខ្លួនទៅទិសខាងជើងបាត់ ។ ភ្លាមនោះជនសង្ស័យម្នាក់ខាងលើ ដែលនៅចាំបក្ខពួកធ្វើសកម្មភាពបម្រុងជិះម៉ូតូម៉ាកនិចដែលខ្លួនជិះមកគេចខ្លួនដែរ តែគេចមិនរួច ត្រូវសាច់ញាតិ និងម្ចាស់ម៉ូតូចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ៕ ចាន់ធឿន


ចែករំលែក៖